ពិតជាមិនធម្មតា! បវរកញ្ញា ហង្ស សុរិយាន់ បានចូលរួមសម្តែងក្នុងខ្សែភាពយន្តអន្តរជាតិ
ភ្នំពេញ៖ បន្ទាប់ពីបាននាំយកនូវមុខមាត់ជូនមាតុភូមិក្នុងកម្មវិធីប្រកួត Miss Global នៅប្រទេសហ្វីលីពីន ដោយ សុរិយាន់ បានជាប់ក្នុងចំណោមបវរកញ្ញា ១១ នាក់ចុងក្រោយមក បវរកញ្ញា ហង្ស សុរិយាន់ កំពុងតែមានទីផ្សារខ្លាំងមែនទែន មិនថាទីផ្សារក្នុងស្រុក ឬ ក្រៅប្រទេសឡើយ។
ជាក់ស្តែង សុរិយាន់ បានប្រាប់មកកាន់ MyTV Plus ថា ថ្មីៗនេះខ្លួនបានទទួលការងារសម្តែងក្នុងខ្សែភាពយន្តអន្តរជាតិមួយរបស់ប្រទេសចិន ដែលកញ្ញានឹងសម្តែងជាមួយតារាសម្តែងដ៏ល្បីរបស់ទីក្រុងហុងកុងលោក Andy On ដែលមានចំនងជើងថា “អ្នកការពារ” ដែលជាខ្សែភាពយន្តបែបស៊ើបអង្កេត។
កញ្ញា ហង្ស សុរិយាន់ ពិតជារំភើបយ៉ាងខ្លាំងនៅពេលដែលខ្លួនជាជនជាតិខ្មែរបានមានឱកាសសម្តែង និងបង្ហាញសមត្ថភាពជាមួយតារាលំដាប់អន្តរជាតិបែបនេះ។ សុរិយាន់ បានប្រាប់ថា ខ្លួននឹងបង្ហាញថាតារាខ្មែរក៏ជាតារាដែលមានទេពកោសល្យ និង សមត្ថភាពក្នុងការសម្តែងមិនចាញ់តារាបរទេសឡើយ។ ជាចុងក្រោយ សុរិយាន់ នឹងខិតខំព្យាយាមពង្រឹងការសម្តែងរបស់ខ្លួនដើម្បីតបស្នងទៅដល់អ្នកគាំទ្រមិនឱ្យខកបំណងឡើយ៕
- អត្ថបទទាក់ទង :
- ហង្ស សុរិយាន់

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍