Connect with us

គ្រូបង្រៀន​ម្នាក់​ដាក់ថ្នាំ​បំពុល​កូនសិស្ស​សា​លា​មតេ្តយ្យ​បណ្តាល​ឱ្យ​…​

ប្រទេស​ចិន​៖​ ​សិស្សសាលា​មត្តេយ្យ​ចំនួន២៣នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយពី​មាន​គ្រូ​ម្នាក់​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ដាក់ថ្នាំ​បំពុល​នៅក្នុង​បបរ​ពេលព្រឹក​របស់​សិស្ស​កាលពី​អាទិត្យមុន​។​ ​គ្រូបង្រៀន​ម្នាក់​នៅ​សាលាJiaozuoស្ថិតនៅ​ខេត្តHenanដែល​មានត្រកូល​ហ្វាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង​ក្រោយ​ថ្ងៃកើត​ហេតុ​ទី​ដែល​កើត​នៅ​ថ្ងៃទី​ ​២៧​ ​ខែមីនា​ក្រោយពេល​ដែល​សិស្ស​ចាប់ផ្តើម​ក្អួត​ ​និង​ដួលសន្លប់​ក្រោយ​ញ៉ាំ​អាហារ​ពេលព្រឹក​នោះ​រួច​។​ ​

សិស្ស​ម្នាក់​ដែល​មាន​អា​កាៈ​ធ្ងន់ធ្ងរ​ជាងគេ​ ​និង៧នាក់​ទៀត​ស្ថិត​ក្នុង​ការពិនិត្យ​តាមដាន​។​ ​សិស្សសាលា​មត្តេយ្យ​ដែល​រងគ្រោះ​ទាំងនេះ​មាន​អាយុ​ពី៣​ ​ទៅ​ ​៦ឆ្នាំ​។​ ​ឧបទ្ទវហេតុ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​តវ៉ា​មួយ​ ​និង​ ​ទាមទារ​បណ្តេញ​នាយក​សាលា​នេះ​ចេញ​។​ ​ចំណែក​ឯ​នៅ​លើ​បណ្តាញ​សង្គម​របស់​ចិន​ក៏​មានការ​ជជែកវែក​ញែក​អំពី​សុវត្ថិភាព​ចំណីអាហារ​នៅ​តាម​សាលា​ផង​ដែរ​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម