Connect with us

តើ​ ​“​បុណ្យ​ភូមិ​”​ ​ឆ្នាំនេះ​នឹង​មានកម្ម​វិធី​ពិសេស​បែប​ណាខ្លះ​?​

ភ្នំពេញ​៖​ ​ឆ្នាំនេះ​កាន់តែ​រីករាយ​ជាង​ឆ្នាំមុន​ ​ឱកាស​ ​“​បុណ្យ​ភូមិ​”​ ​នៅពេល​ខាងមុខនេះ​ ​ដោយមាន​ការចូលរួម​សម្តែង​សិល្បៈ​បុរាណ​ជាច្រើន​ដូចជា​៖​ ​ល្ខោនខោល​ ​(​វត្ត​ស្វាយ​អណ្តែត​)​ ​របាំស្បែក​ធំ​ ​របាំ​ត្រុដិ​ ​របាំ​ព្រះរាជទ្រព្យ​ ​និង​របាំ​ផ្សេង​ៗ​ទៀត​។​ ​បុណ្យ​ភូមិ​ឆ្នាំនេះ​ ​មានការ​ដាក់​តាំង​បង្ហាញ​នៅ​វត្ថុ​អនុស្សាវរីយ៍​បែប​បុរាណ​ ​ព្រមទាំង​មានការ​រាំ​លេងកម្សាន្ត​នៅ​ចង្វាក់​ប្រពៃណី​ខ្មែរ​ ​និង​ ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដើម្បី​ចងមេត្រី​ ​ក្នុងនាម​ជា​ពលរដ្ឋខ្មែរ​តែមួយ​ ​មិនថា​ភ្ញៀវ​ទេសចរណ៍​បរ​ទែ​សក៏​អាច​ចូលរួម​បាន​ដែរ​។​ ​


​សម្រាប់​រាត្រី​ទី២​ ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ ​“​បុណ្យ​ភូមិ​”​ ​ខាងមុខនេះ​ ​មានការ​ចូលរួម​សម្តែង​ពី​ក្រុម​សិល្បៈ​ ​សុ​ភី​លីន​ ​“​Sophilin​ ​Arts​ ​Ensemble​”​ ​ជូន​អ្នកទស្សនា​អង្គុយ​នៅ​កន្ទេល​មើល​ទាំងអស់គ្នា​ ​ហើយ​តំលៃ​សំបុត្រ​ត្រឹមតែ​ ​២ដុល្លារ​ ​តែប៉ុណ្ណោះ​។​ ​ទស្សនិកជន​ពិតជា​ប្លែកភ្នែក​ព្រោះ​ទស្សិ​ក​ជន​មួយចំនួន​មិនដែល​បាន​ទស្សនា​នៅ​សិល្បៈ​បុរាណ​នោះ​ឡើយ​ ​តែ​ក្នុង​ឱកាស​បុណ្យ​ភូមិ​ខាងមុខនេះ​។​ ​បុណ្យ​ភូមិ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៥​ ​ដល់​ថ្ងៃទី៧​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅ​វត្ត​ព្រះធាតុ​ ​ហួស​រង្វង់​មូល​គួរស្រូវ​បន្តិច​ ​នៅ​ខាងស្តាំ​ដៃ​ ​សូម​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​៕​

 
​អត្ថបទ​៖​ ​ឡុង​ ​រតនា​

    Loading...

    ពេញនិយម