Connect with us

លុយ​ចាយ​មិន​អស់​!​ ​សេដ្ឋី​នៅ​នីហ្សេរីយ៉ា​ ​បញ្ជា​ទិញ​ភី​ហ្សា​ ​ដឹក​តាមយន្តហោះ​ពី​ក្រុង​ឡុងដ៍​

នីហ្សេរីយ៉ា​ ​៖​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ប្រទេស​នីហ្សេរីយ៉ា​ ​អះអាង​ថា​ ​សេដ្ឋី​នៅ​ប្រទេស​នេះ​ ​បាន​បញ្ជាទិញ​នំ​ភី​ហ្សា​ ​ដោយ​ដឹកជញ្ជូន​តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ​British​ ​Airways​ ​ពីទី​ក្រុង​ឡុងដ៍​ ​។​ ​”​ដឹង​ទេ​អស់លោក​ ​មាន​ជនជាតិ​នីហ្សេរីយ៉ា​មួយចំនួន​ ​បាន​ទូរស័ព្ទ​កុម្ម៉ង់​ភី​ហ្សា​ ​ពី​ក្រុង​ឡុងដ៍​?​ ​ទិញ​នៅ​ក្រុង​ឡុងដ៍​ ​គេ​បាន​ដឹកជញ្ជូន​តាម​ជើងហោះហើរ​ ​British​ ​Airways​ ​ហើយ​ព្រឹក​ឡើង​ ​គេ​ទៅ​ទទួលយក​នៅ​ព្រលា​នយន្​ត​ហោះ​”​ ​នេះ​ជា​ការ​លើកឡើង​របស់​លោក​ ​Audu​ ​Ogbeh​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នីហ្សេរីយ៉ា​ ​ក្នុង​ជំនួប​ជាមួយ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ ​កាលពី​សប្ដាហ៍​មុន​ ​។​ ​លោក​រដ្ឋមន្ត្រី​ ​អះអាង​ថា​ ​បាន​ជំរុញ​ឱ្យ​មានការ​ចាត់វិធានការ​ជាបន្ទាន់​ ​ទៅលើ​បញ្ហា​នេះ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នីហ្សេរីយ៉ា​ ​មិនបាន​បង្ហើប​ឈ្មោះ​សេដ្ឋី​ដែល​បាន​ធ្វើ​រឿង​ខាងលើ​នេះ​ឡើយ​ ​ហើយ​ការ​លើកឡើង​នេះ​ ​ខណៈ​នីហ្សេរីយ៉ា​ ​ព្យាយាម​កាត់បន្ថយ​ការនាំចូល​ទំនិញ​ ​ដែល​បាន​បង្ក​ផល​ប៉ះ​ពាល​ដល់​ផលិតផល​ក្នុង​ស្រុក​ ​របស់​កសិករ​ ​៕​


​ប្រភព​៖​ ​Business​ ​Insider​
​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម