Connect with us

លោក​ ​មាស​ ​ចាន់​ណា​ ​គ្រូបង្វឹក​ក្រុ​មណាហ្គាវើល​ ​និយាយ​ថា​ ​“​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ជា​ទឹកដី​មាន​ហុងស៊ុយ​”​

ភ្នំពេញ​៖​ ​នៅ​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​នេះ​ ​លោក​ ​មាស​ ​ចាន់​ណា​ ​គ្រូបង្វឹក​ក្រុម​បាល់​ទា​ត់​ណា​ហ្គាវើល​ ​របស់​ប្រទេស​កម្ពុជា​ ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា​ ​“​កាលដែល​យក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ​ធ្វើជា​ទឹកដី​របស់​ក្រុ​មណាហ្គាវើល​ ​ប្រកួត​ជាមួយ​ក្រុម​ ​Tampines​ ​Rovers​ ​FC​ ​របស់​ប្រទេស​សិង្ហបុរី​ ​គឺជា​ទឹកដី​ដែល​មានសំណាង​”​ ​សម្រាប់​បើកទ្វារ​ស្វាគមន៍​ក្រុម​ ​Tampines​ ​Rovers​ ​FC​ ​។​ ​


​ចំពោះ​ការប្រកួត​ថ្ងៃនេះ​ ​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​កម្ពុជា​ ​បាន​ជូនដំណឹង​ថា​ការប្រកួត​ពានរង្វាន់​ដ៏​ធំ​លំដាប់​លេខ២​ ​ក្នុង​ទ្វីបអាស៊ី​ ​គឺAFC​ ​Cup​ ​រវាង​ ​ក្លិ​បណាហ្គាវើល​ ​(​កម្ពុជា​)​និង​ ​Tampines​ ​Rovers​ ​FC​ ​(​សិង្ហបុរី​)​ ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ម៉ោង​ទៅ​ ​ម៉ោង​ ​៥​ ​រសៀល​វិញ​ ​ខណៈ​ ​។​ ​លោក​ ​មាស​ ​ចាន់​ណា​ ​បន្ត​ថា​ ​លោក​គឺ​មាន​ក្តី​សង្ឃឹម​សម្រាប់​ថ្ងៃនេះ​ ​គាត់​ ​និង​ ​កូនក្រុម​ ​សន្យា​ថា​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ទប់ទល់​ជាមួយ​ក្រុម​ដ៏​ខ្លាំង​របស់​ប្រទេស​សិង្ហ​បូរី​។​ ​២ក្រ​កួត​នេះ​ ​ក្រុ​មណាហ្គាវើល​ ​ស្ថិតនៅ​លេខរៀង​ទី៣​ ​ក្នុង​ពូល​ ​F​ ​មាន៣ពិន្ទុ​ក្នុង​ដៃ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

    Loading...

    ពេញនិយម