Connect with us

គ្រាន់តែ​តារា​ថៃ​មកដល់​ភ្លាម​ ​អ្នកគាំទ្រ​ខ្មែរ​នាំគ្នា​ទៅ​ទទួល​ដល់​ព្រលា​នយន្ត​ហោះ​យ៉ាង​ព្រោងព្រាត​

ភ្នំពេញ​៖​ ​កាលពី​ព្រឹកមិញ​នេះ​ ​កញ្ញា​ ​Baifern​ ​ដែល​ជាតា​រា​សម្តែង​ស្រី​របស់​ថៃ​ ​ក្នុង​រឿង​ ​“​Friend​ ​Zone​”​ ​បាន​ធ្វើដំណើរ​មកដល់​ ​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ​ដើម្បី​មក​ជួប​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន​ ​ដែល​មក​ទស្សនា​រឿង​ ​“​Friend​ ​Zone​”​ ​តាម​រោងភាពយន្ត​។​ ​គ្រាន់តែ​កញ្ញា​ ​Baifern​ ​មកដល់​ភ្លាម​ ​ប្រិយមិត្ត​ដែល​ជា​អ្នកគាំទ្រ​ខ្មែរ​ជាច្រើន​បាន​មក​រង់ចាំ​ទទួល​គាត់​រួចជាស្រេច​។​ ​

អ្វី​ដែល​គួរ​ឱ្យ​គត់​សម្គាល់​នោះ​គឺ​ ​កញ្ញា​ ​Baifern​ ​ពិតជា​មាន​ភាព​ស្រស់​ស្អាត​ ​និង​រួសរាយ​មែនទែន​នៅពេល​ដែល​បាន​មក​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​រឿង​ ​“​Friend​ ​Zone​”​ ​មាន​បទចម្រៀង​ក្នុង​រឿង​របស់​ខ្លួន​ ​ដោយមាន​ការចូលរួម​ច្រៀង​ពី​តារាចម្រៀង​មក​ពី៩ប្រទេស​ ​ដែល​ក្នុង​នោះ​ក៏​មាន​កញ្ញា​ឡ​រ៉ា​ ​ម៉ម​មក​ពី​ប្រទេស​កម្ពុជា​ផង​ដែរ​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម