ADB៖ សង្គ្រាមពាណិជ្ជកម្ម និង Brexit ធាក់ថយកំណើនសេដ្ឋកិច្ចទ្វីបអាស៊ី ក្នុងឆ្នាំ២០១៩ និង២០២០
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលចេញផ្សាយនាពេលថ្មីៗនេះ បង្ហាញថា កំណើនសេដ្ឋកិច្ចទ្វីបអាស៊ី ក្នុងឆ្នាំ២០១៩ អាចមានអត្រា ៥,៧ភាគរយ។ អត្រានេះ មានការថយចុះបើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានអត្រាកំណើនសេដ្ឋកិច្ច ៥,៩ភាគរយ និងឆ្នាំ២០១៦ ដែលមាន ៦,២ភាគរយ។
ADB ព្យាករកាលពីខែធ្នូកន្លងទៅថា កំណើនសេដ្ឋកិច្ចទ្វីបអាស៊ីឆ្នាំ២០១៩ អាចមាន ៥,៨ភាគរយ។ សម្រាប់ឆ្នាំ២០២០ តំបន់នេះ ត្រូវបានព្យាករថា នឹងមានកំណើន ៥,៦ភាគរយ ដែលជាកំណើនយឺតបំផុតមួយ គិតចាប់តាំងពីឆ្នាំ២០០១។ ក្នុងសេចក្ដីថ្លែងការណ៍របស់លោក Yasuyuki Sawada ប្រធានផ្នែកសេដ្ឋកិច្ច ADB បានចង្អុលបង្ហាញពីកត្តាថយចុះនេះ គឺដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ជាមួយ ចិន និងដំណើរការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស Brexit ។ សង្គ្រាមពាណិជ្ជកម្ម បានជះឥទ្ធិពលអវិជ្ជមានមកលើការវិនិយោគ និងកំណើននៅទ្វីបអាស៊ី និងវិបត្តិ Brexit ដែលជាហានិភ័យ ពន្យឺតកំណើនសេដ្ឋកិច្វនៅទ្វីបមួយនេះ។
ការព្យាកររបស់ ADB ឲ្យដឹងទៀតថា អាស៊ីខាងត្បូង នឹងមានកំណើនលឿនជាងគេ នៅអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអត្រា ៦,៨ភាគរយ ក្នុងឆ្នាំ២០១៩។ ចំណែក អាស៊ីអាគ្នេយ៍ ត្រូវបានប៉ាន់ស្មានថា មានកំណើន ៥,១ភាគរយ លើសការរំពឹងកាលពីខែធ្នូ ដែលមានត្រឹមតែ ៥,០ភាគរយ ប៉ុណ្ណោះ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍