រកឃើញក្រុមទី២ ដែលត្រូវកាត់ចេញពី EPL នៅចុងរដូវកាលនេះ
អង់គ្លេស ៖ បរាជ័យក្រោមថ្វីជើងក្លិប Watford ដោយលទ្ធផល ៤-១ យប់មិញ បានធ្វើឱ្យក្លិប Fulham ត្រូវជ្រុះចេញពីក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League នៅចុងរដូវកាល ២០១៨-១៩ នេះ ទោះបីជានៅសល់ ៥ប្រកួតក្នុងដៃទៀតក៏ដោយ ។
ក្លិបដែលបានធ្លាក់ទៅក្របខណ្ឌលីគលំដាប់ទីពីររបស់អង់គ្លេស Championship មុនគេ គឺ Huddersfield Town ដែលមានត្រឹមតែ ១៤ពិន្ទុប៉ុណ្ណោះ ក្នុង ៣២ប្រកួតស្ថិតនៅបាតតារាង។ ចំណែកឯ Fulham នៅលេខ១៩ មាន ១៧ពិន្ទុ ក្នុង ៣៣ប្រកួត ។ ក្រោយចប់ការប្រកួតទល់ក្រុម Watford លោក Scott Parker អ្នកចាត់ការបណ្ដោះអាសន្នរបស់ Fulham បានសុំទោសអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីក្រុម ត្រូវធ្លាក់ពីលីគកំពូលសាជាថ្មី ដោយទើបតែឡើងមកលេងកាលពី ១២ខែមុន ។
Fulham ជាក្លិបដែលចំណាយលុយច្រើនលំដាប់ទី៣ នៅលីគកំពូលអង់គ្លេស រដូវកាលនេះ ដោយទិញកីឡាករថ្មីៗ ១២នាក់ ស្មើនឹងទឹកប្រាក់ ១០៥,៣លានផោន (ជិត ១៤០លានដុល្លារអាមេរិក) ៕
ប្រភព៖ AFP
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍