Connect with us

បើ​មិន​ឱ្យ​ស្លៀក​ឈុត​ហែលទឹក​ ​តើ​ឱ្យ​គង្កា​រស្លៀ​ក​អ្វីទៅ​ហែលទឹក​?​

ភ្នំពេញ​៖​ ​ជ័យលាភី​របស់​កម្មវិធី​ ​Cambodia’s​ ​Next​ ​Top​ ​Model​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​MyTV​ ​កញ្ញា​ ​ចាន់​ ​គង្ការ​ ​គឺជា​តារា​បង្ហាញ​ម៉ូត​ដ៏​ជោគជ័យ​ម្នាក់​ក្នុង​វិស័យ​ហ្វេ​សិន​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​គង្ការ​ ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅពេល​ដែល​ខ្លួន​បាន​ស្លៀក​ឈុត​ហែលទឹក​ ​និង​បាន​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម​ ​ដែល​ធ្វើ​ឱ្យ​ប្រិយមិត្ត​ ​និង​សារពត៌មាន​មួយចំនួន​ចោទ​គាត់​ថា​ ​បាន​ទៅ​កែ​ដើមទ្រូង​ ​និង​ធ្វើឡើង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ​ទាំង​មិនបាន​សុំ​ការ​បំភ្លឺ​ពី​គាត់​សោះ​ឡើយ​។​ ​

កញ្ញា​ ​គង្ការ​ ​បាន​បកស្រាយ​ប្រាប់​ ​MyTV​ ​Plus​ ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ថា​ ​គាត់​មិនបាន​ស្លៀក​ពាក់​ស៊ី​ច​ស៊ី​ខុសទំនង​នោះ​ទេ​ ​ពោល​គឺ​គាត់​ស្លៀក​ឈុត​ហែលទឹក​ ​ទៅ​ហែលទឹក​តែប៉ុណ្ណោះ​ ​ដែល​នេះ​ជា​រឿង​ធម្មតា​របស់​មនុស្ស​ស្រី​ ​។​ ​ហើយ​ការ​បង្ហោះ​រូប​របស់​គាត់​នេះ​ ​គឺជា​ការ​បង្ហាញ​ពី​បែបផែន​ជីវិត​របស់​គាត់​ ​ដែល​ជាតា​រា​បង្ហាញ​ម៉ូត​ម្នាក់​ ​និង​ជា​ចំណង់​ចំណូលចិត្ត​របស់​គាត់​ផង​ដែរ​ ​។​ ​
​ទោះ​យ៉ាងណា​ ​កញ្ញា​ ​គង្ការ​ ​បាន​អះអាង​ព្រម​ទទួលយក​ការរិះគន់​ក្នុង​ន័យ​ស្ថាបនា​ ​ប្រសិនបើ​ខ្លួន​ស្លៀកពាក់​ខុសទំនង​ ​និង​មិន​ត្រូវ​កាលៈទេសៈ​ ​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម