សាធារណរដ្ឋកូរ៉េ ទទួលយកកសិករកម្ពុជា ទៅបណ្តុះបណ្តាល និងធ្វើការងារក្នុងកសិដ្ឋាន
កូរ៉េខាងត្បូង ៖ ក្រសួងកសិកម្មកម្ពុជា បានទទួលជោគជ័យក្នុងការចរចា និងបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា(MOU) ជាមួយរដ្ឋបាលស្រុក Uiseong-gun នៃសាធារណរដ្ឋកូរ៉េ ដើម្បីបញ្ជូនកសិករកម្ពុជា ទៅរៀនសូត្រ និងបំពេញការងារនៅកសិដ្ឋានកូរ៉េ ( Seasonal Farmer Program)។
អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃម្សិលមិញ ដោយលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកអភិបាលស្រុក Uiseong-gun ដែលជាអតីតអនុរដ្ឋមន្រ្តីក្រសួងកសិកម្មកូរ៉េ មុនឆ្នាំ២០១៤) ។
លោក ហ៊ាន វណ្ណហន បានឱ្យដឹងថា កិច្ចសហប្រតិបត្តការនេះ ឈរលើគោលការណ៍ផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងសងខាង (ឈ្នះ ឈ្នះ) ដោយខាងកម្ពុជា ទទួលបានការកសាងសមត្ថភាពកសិករ តាមរយៈរៀនផង ធ្វើការផង ទទួលបានប្រាក់បៀវត្សផង និងដកពិសោធន៍ផង ខណៈភាគីកូរ៉េ ទទួលបានកម្លាំងពលកម្ម ដែលកំពុងខ្វះក្នុងចង្វាក់ផលិតកម្ម។
ជាមួយការចុះហត្ថេលខានេះដែរ គណប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក ហ៊ាន វណ្ណហន ក៏បានទៅធ្វើទស្សនកិច្ចកន្លែងវេចខ្ចប់ផ្លែឈើ (Fruit Packing House) របស់សហគមន៍ ដែលមានលក្ខណបច្ចេកទេស ស្របតាមគោលការ HACCP និង ជម្រើសដោយស្វ័យប្រវត្តិ (Automatic Grading) ដែលជាកត្តាជំរុញបង្កើនតំលៃបន្ថែមដ៏មានប្រសិទ្ធភាព ព្រមទាំងបាន ទស្សនកិច្ចមជ្ឈមណ្ឌលការពារអភិរក្សពូជត្រីក្នុងស្រុក (Native Fish Business Center) ។
ក្រៅពីនេះ លោក ហ៊ាន វណ្ណហន ក៏បានជួបជាមួយកសិករក្នុងស្រុក ដែលមានចំការផ្លែឈើទំហំផ្ទៃដី ១,៥ ហិកតា ត្រូវការកំលាំងកសិករតាមរដូវពីកម្ពុជា ២នាក់ ក្នុងមួយរដូវ ។ កសិករនេះ អាចទទួលចំណូលប្រមាណ ២០ម៉ឺនដុល្លារ ក្នុងមួយរដូវ ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍