Connect with us

ជី​ជី​ ​មិន​ខ្វល់​គេ​មើលងាយ​រឿង​លក់​លៀស​ហាល

​ភ្នំពេញ​៖​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​MyTV​ ​Plus​ ​បាន​ជម្រាប​ជូន​ប្រិយមិត្ត​ពីរ​បរ​ថ្មី​របស់​កញ្ញា​ ​ដែល​ពិធី​ការីនី​រូប​នេះ​ ​បាន​ចាប់​របរ​លក់​លៀស​ហាល​បន្ថែម​ទៀត​។​ ​



​មូលហេតុ​ដែល​នាំ​ ​ជី​ជី​ ​សម្រេចចិត្ត​លក់​លៀស​ហាល​នោះ​ ​ដោយសារតែ​ ​គាត់​ចូល​ចិ​ត្ត​ញុំា​លៀស​ហាល​ដែល​ធ្វើ​ដោយខ្លួនឯង​ផ្ទាល់​ ​និង​គាត់​តែងតែ​ត្រូវ​បាន​គេ​សរសើរ​ថា​ ​ធ្វើ​លៀស​ហាល​បាន​ឆ្ងាញ់​។​ ​



​ប៉ុន្តែ​ក្រៅពី​មានការ​សរសើរ​ ​ដែល​គាត់​ប្រកបរបរ​សុចរិត​ទោះបីជា​របរ​តូចតាច​ក្តី​ ​កញ្ញា​ ​ជី​ជី​ ​ក៏​ត្រូវ​បាន​មតិ​មួយចំនួន​មើលងាយ​ ​និង​រិះគន់​គាត់​ ​ដែល​ជាតា​រា​ម្នាក់​ ​បែរជា​ធ្លាក់ខ្លួន​ទៅ​លក់​លៀស​ហាល​វិញ​។​ ​



​កញ្ញា​ ​ជី​ជី​ ​បាន​មក​ស្រាយ​ទៅវិញ​ថា​ ​គាត់​ពេញចិត្ត​នឹង​អ្វី​ដែល​គាត់​មាន​ ​ពីព្រោះ​គ្រប់មុខ​របរ​សុចរិត​ ​គឺ​សុទ្ធតែ​មាន​តំលៃ​ ​ដែល​វា​ជា​កម្លាំង​ ​និង​ញើស​ឈាម​របស់​គាត់​ផ្ទាល់​ ​ដែល​ល្អជា​ងយ​ក​ពេលទំនេរ​ ​ទៅ​និយាយដើម​គេ​ផង​ដែរ​។​ ​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លៀស​ហាល​របស់​ ​ជី​ជី​ ​មានតម្លៃ​ ​៥០០០​ ​រៀល​ក្នុង​មួយ​កំប៉ុង​ ​ដោយ​ប្រិយមិត្ត​អាច​រក​ទិញ​ញុំា​បាន​ ​នៅផ្ទះ​លេខ​ ​១២Eo​ ​ផ្លូវ១១២​ ​សង្កាត់​ផ្សារដេប៉ូ​ ​II​ ​ខណ្ឌ​ ​៧មករា​ ​រាជធានី​ភ្នំពេញ​ ​៕​



​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម