ការងារ ១០ប្រភេទ ដែលថៅកែពិបាករកកម្លាំងពលកម្ម
យោងតាមលទ្ធផលនៃការអង្កេតនិយោជកស្តីពីកង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារ ឆ្នាំ២០១៧ បានផ្តល់ព័ត៌មានថា នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន មានវិស័យសំខាន់ៗចំនួន ១០ប្រភេទ ដែលនិយោជកពិបាកក្នុងការជ្រើសរើសកម្លាំងពលកម្ម។
ការអង្កេតនេះបញ្ជាក់ថា ក្នុងមួយឆ្នាំៗកម្ពុជាមានកំណើនប្រជាពលរដ្ឋគ្រប់អាយុចូលធ្វើការប្រមាណ ៣សែននាក់ ប៉ុន្តែអ្នកស្វែងរកការងារធ្វើមួយចំនួនជួបការលំបាក ឬមិនអាចរកការងារធ្វើបាន ឬធ្វើការងារដែលមិនត្រូវនឹងជំនាញ ឬមិនពេញចិត្ត។
រីឯនិយោជកវិញ ក៏ជួបប្រទះការរាំងស្ទះមិនអាចអនុវត្តតាមផែនការផលិតកម្ម ការពង្រីកអាជីវកម្ម ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ឬផលិតភាពទាបជាដើម។
នៅក្នុងវិស័យសំខាន់ៗទាំង១០ នៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និយោជកកំពុងប្រឈមការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្ម ដើម្បីបំពេញតាមតម្រូវការរបស់ខ្លួន ក្នុងនោះរួមមាន៖
- វិស័យសណ្ឋាគារ និងការស្នាក់នៅ
- ឡូជីស្ទីក និងការដឹកជញ្ជូន
- សុខាភិបាល
- អប់រំ និងបណ្តុះបណ្តាល
- កែច្នៃម្ហូបអាហារ និងភេសជ្ជៈ
- ហិរញ្ញវត្ថុ និងធានារ៉ាប់រង
- ព័ត៌មានវិទ្យា
- សំណង់
- វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង
- ផលិតកម្មកៅស៊ូ និងផ្លាស្ទីក
លទ្ធផលអង្កេតបានបង្ហាញទៀតថា កត្តាចម្បងដែលនាំឱ្យនិយោជកជួបប្រទះការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្ម គឺបណ្តាលមកពី បេក្ខជនគ្មានជំនាញបច្ចេកទេសតាមតម្រូវការ, មានការប្រកួតប្រជែងខ្លាំងក្នុងចំណោមនិយោជកក្នុងការជ្រើសរើស, កង្វះបទពិសោធន៍ការងារ, និងបេក្ខជនដាក់ពាក្យស្វែងរកការងារមានចំនួនតិច។
ជំនាញសំខាន់ៗដែលអ្នកស្វែងរកការងារមានការខ្វះខាត រួមមាន៖ ជំនាញភាសាបរទេស, ជំនាញបច្ចេកទេស, ការបម្រើសេវាអតិថិជន, ការនិយាយស្តី, ការបំពេញការងារជាក្រុម, ការដោះស្រាយបញ្ហា និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។
លើសពីនេះ លទ្ធផលអង្កេតក៏បានបង្ហាញឱ្យឃើញថា កម្មករនិយោជិតដែលកំពុងបំពេញការងារបច្ចុប្បន្នក៏ជួបប្រទះនូវគម្លាតជំនាញដែរ ពោលគឺមិនមានជំនាញគ្រប់គ្រាន់ សម្រាប់បំពេញតាមតម្រូវការការងារ នៃមុខតំណែងការងារដែលខ្លួនកំពុងធ្វើ។
រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថារាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តនូវនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដែលផ្តោតអាទិភាពលើការពង្រឹងគុណភាព ការបង្កើនលទ្ធភាពទទួលបានការបណ្តុះបណ្តាល ប្រកបដោយសមធម៌ ការលើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការលើកកម្ពស់អភិបាលកិច្ច ព្រមទាំង លើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ប្រកប ដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយា បថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍