ចាប់អារម្មណ៍ទេ! លោក ហេង ឡុង និងលោក សួន ពិសិដ្ឋ ជ្រើសរើសអ្នកចម្រៀងចូលផលិតកម្មថ្មី
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោក សួន ពិសិដ្ឋ ដែលជាអ្នកនិពន្ធបទភ្លេងដ៏ល្បីឈ្មោះដែលបានបញ្ចប់ការសិក្សាពីប្រទេសកាណាដា និងលោក ហេង ឡុង បានប្រកាសជាផ្លូវការអំពីការជ្រើសរើសតារាចម្រៀងថ្មី ដែលមានទឹកដមសម្លេងពិរោះ សម្រាប់ចូលច្រៀងនៅក្នុងផលិតកម្មថ្មីរបស់ពួកគាត់។
បើយោងតាមលោក សួន ពិសិដ្ឋ ការបង្កើតផលិតកម្មថ្មីនេះ គឺធ្វើឡើង ក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍវិស័យសិល្បវប្បធម៌ តន្រ្តី ចម្រៀង និងភាពយន្ដខ្មែរ ក៏ដូចជាភារកិច្ច ចូលរួមជ្រោមជ្រែងសហគមន៍សិល្បករខ្មែរ និងកិច្ចការមនុស្សធម៌សម្រាប់សង្គមជាតិ ។
លោក បានបញ្ជាក់ទៀតថា សម្រាប់អ្នកដែលមានសមត្ថភាពពិតប្រាកដ មានចរិយាល្អ និងក្រមសីលធម៌ខ្ពស់ ដែលចង់ចូលរួមច្រៀង នៅក្នុងផលិតកម្មថ្មីរបស់ពួកគាត់ អាចផ្ញើសម្លេងចម្រៀងរបស់ខ្លួន ជាវីដេអូ ឬ ជាសម្លេងច្រៀងសុទ្ធក៏បាន រួមជាមួយរូបថត២សន្លឹក (មួយបែបតុបតែង និងមួយទៀតបែបធម្មជាតិ) និងលេខទូរស័ព្ទទំនាក់ទំនងផ្ទាល់ខ្លួនទៅកាន់ប្រអប់សាររបស់គាត់ទាំងពីរបាន ៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍