ហេតុអី លោក ដូណាល់ ត្រាំ ចាត់ទុកលោក ស៊ី ជិនពីង ជាស្ដេចចិន?
សហរដ្ឋអាមេរិក ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានហៅលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ថាជា ”ស្ដេច” អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ក្រុងប៉េកាំង កាលពីឆ្នាំ២០១៧ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ ។
ថ្លែងក្នុងពិធីទទួលទានអាហារពេលល្ងាចជាមួយគណៈកម្មាធិការសភាជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ មានប្រសាសន៍ថា ” គាត់(ស៊ី ជីពីង) ថា តែខ្ញុំមិនមែនជាស្ដេចទេ ខ្ញុំជាប្រធានាធិបតី ។ ខ្ញុំឆ្លើយវិញថា ទេ លោកជាប្រធានាធិបតីអស់មួយជីវិត ដូចនេះ លោក គឺជាស្ដេចចិនហើយ ” ។ លោក ប្រធានាធិបតីអាមេរិក បន្តថា ” គាត់ថា គាត់ចូលចិត្ត (ឱ្យអ្នកដទៃហៅចឹង)។ ខ្ញុំ និងគាត់ ចុះសម្រុងគ្នាល្អណាស់ ” ។
សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៨ សភាចិន បានសម្រេចលុបចោលអាណត្តិរបស់ប្រធានាធិបតីចិន ដើម្បីបើកផ្លូវឱ្យលោក ស៊ី ជិនពីង ធ្វើជាប្រមុខរដ្ឋចិន អស់មួយជីវិត ។ គួររំឭកថា ចិន បានផ្ដួលរំលំរបបរាជានិយម កាលពីឆ្នាំ១៩១២ ត្រឹមរជ្ជកាលឈីង (Qing) ក្រោមការគ្រប់គ្រងរបស់ស្ដេច Pu Yi ដើម្បីបង្កើតជាសាធារណរដ្ឋចិន ៕
ប្រភព៖ CNN
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍