Connect with us

អាជ្ញាធរ​ក្រុងភ្នំពេញ​ ​ស្នើ​ឱ្យ​ពលរដ្ឋ​គោរព​គន្លង​ធ្វើដំណើរ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន

រាជធានី​ភ្នំពេញ​៖​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នៅ​រសៀល​ថ្ងៃទី៣​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​ស្លាក​សញ្ញា​ចរាចរណ៍​ ​គំនូស​សញ្ញា​ចរាចរណ៍​ ​នៅ​តាម​ដងផ្លូវ​-​ស្ពាន​សាធារណៈ​ ​ជាពិសេស​ ​ដូចជា​ ​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​(​ស្ពាន​ជ្រោយ​ចង្វា​រ​ទី១​)​ ​ដែល​ទើបតែ​ដាក់​ឱ្យធ្វើ​ចរាចរណ៍​ឡើងវិញ​ ​។​


​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​គោរព​គន្លង​ ​ដែល​បាន​កំណត់​រួច​លើ​ស្ពាន​ ​រួមមាន​ ​គន្លង​សម្រាប់​អ្នកធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ ​គន្លង​សម្រាប់​ម៉ូតូ​ ​និង​គន្លង​សម្រាប់​យានជំនិះ​ដទៃទៀត​ ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ ​ដែល​អាច​កើតមាន​ជាយថាហេតុ​ ​។​
​សូម​ជ​ម្រ​បថា​ ​ស្ពាន​មិត្តភាព​ ​កម្ពុជា​-​ជប៉ុន​ ​(​ស្ពាន​ជ្រោយ​ចង្វា​រ​ទី១​)​ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​សាធារណៈ​ជន​ប្រើប្រាស់​ឡើងវិញ​ជា​ផ្លូវការ​ ​នៅ​ថ្ងៃទី៣​ ​ខែមេសា​ ​ក្រោម​អធិបតីភាព​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។


​ស្ពាន​នេះ​ ​មាន​អាយុកាល​ចំណាស់​ ​ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ ​និង​រំហូរ​ចរាចរណ៍​ ​កើនឡើង​ជាលំដាប់​ ​ស្ពាន​នេះ​ ​តម្រូវ​ឱ្យ​មានការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​។​ ​បន្ទាប់ពី​ជួសជុល​រួច​ ​ស្ពាន​នេះ​ ​មាន​លក្ខណៈ​ខុសពី​ស្ពាន​ចាស់​ ​ដែល​ស្ពាន​នេះ​មាន​ភាពរឹងមាំ​ ​និង​មាន​គំនូស​សញ្ញា​បែងចែក​សម្រាប់​អ្នកថ្មើរជើង​ ​ម៉ូតូ​ ​និង​ឡាន​ ​៕​



​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម