ទោះឆ្នាំនេះខេត្តសៀមរាបមិនមានកម្មវិធីអង្គរសង្រ្កាន្តក៏នៅតែមានការរៀបចំ…
ជារៀងរាល់ឆ្នាំអង្គរសង្រ្កាន្តតែងតែប្រារព្ធនៅទឹកដីអង្គរនាខេត្តសៀមរាប ដោយឡែក ឆ្នាំនេះមិនមានការប្រារព្ធកម្មវិធីអង្គរសង្រ្កាន្តជាលក្ខណៈថ្នាក់ជាតិទេ តែកម្មវិធីសៀមរាបសង្រ្កាន្តនឹងប្រារព្ធឡើងដោយអាជ្ញាធរខេត្ត។
ឆ្នាំនេះ ស.ស.យ.ក ខេត្តសៀមរាប សហការជួយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធនឹង រៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយជាច្រើន សម្រាប់ឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តនៅតំបន់ព្រះអង្គចេក ព្រះអង្គចម។
គួររំលឹកផងដែរថា ស.ស.យ.ក សហការជាមួយស្ថាប័នជាតិជាច្រើនបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល៦ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ហើយព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ បានបង្ហាញអំពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដែលមាននៅគ្រប់ទីកន្លែងនៃទឹកដី ហើយបច្ចុប្បន្នកំពុងត្រូវបានយកចិត្តទុកដាក់ស្រាវជ្រាវរុករកយកមកថែរក្សា និងអភិវឌ្ឍន៍។
នៅរាល់ពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្តម្តងៗ ស.ស.យ.ក តែងតែរៀបចំការបំបែកឯកទកម្មពិភពលោកដែលមានដូចជាការរាំម៉ាឌីហ្សុនច្រើនជាងគេ និងនំអន្សមយក្សជាដើម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍