តិចនិកបញ្ចុះកម្តៅកូនតូចៗ ពេលក្តៅខ្លួនខ្លាំង មិនឲ្យគ្រោះថ្នាក់ដល់ជីវិត
ភ្នំពេញ ៖ ក្មេងៗឧស្សាហ៍ក្តៅខ្លួនណាស់ ម៉ាក់ប៉ាត្រូវប្រយ័ត្នប្រយែង និងដឹងពីវិធីជួយកូនតូចៗពេលមានអាការៈក្តៅខ្លួនខ្លាំង អាចឈានដល់ប្រកាច់បាត់បង់ស្មារតី ។
តើក្មេងកើនកម្តៅប៉ុន្មាន ទើបចាត់ទុកក្តៅខ្លួន?
តាម Hello Krupet ជាទូទៅសីតុណ្ហភាពក្នុងខ្លួនក្មេង ប្រែប្រួលទៅតាមអាយុ ដែលជាធម្មតានៅចន្លោះពី ៣៦,៤-៣៧ អង្សារសេ អ៊ីចឹងកាលណាមានកម្តៅចាប់ពី ៣៨ អង្សារសេឡើងទៅ ចាត់ទុកថា អូនតូចក្តៅខ្លួនហើយ ។ អូនតូចក្តៅខ្លួនល្មមៗ នៅលេង ញ៉ាំធម្មតា គ្មានបញ្ហាចោទទេ គ្រាន់ញ៉ាំថ្នាំបញ្ចុះកម្តៅទៅ វិលទៅសភាពធម្មតាវិញហើយ។
កូនតូចក្តៅខ្លួនខ្លាំងធ្វើម៉េច?
បើសិនជាអូនតូចក្តៅខ្លួនខ្លាំង ចាប់ពី ៣៨,៥ អង្សារសេ លើសពី២ថ្ងៃ ហើយមិនញ៉ាំ លែងសូវសកម្មដូចមុន ម៉ាក់ប៉ាត្រូវប្រញាប់នាំកូនទៅពេទ្យ ។ តែភ្លាមៗ យើងអាចជួយបញ្ចុះកម្តៅកូនតាមវិធីខាងក្រោមនេះ ដើម្បីកុំឲ្យអាអូនក្តៅខ្លួនកាន់តែខ្លាំង ឈានដល់ប្រកាច់ ។
- មិនត្រូវឱ្យកូនពាក់ខោអាវជិត និងក្រាស់ៗ
- ឱ្យអូនតូចញ៉ាំទឹកឱ្យបានច្រើន
- ឱ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ (មិនត្រូវឱ្យកូនញ៉ាំថ្នាំផ្តេសផ្តាស ក្រៅពីថ្នាំបញ្ចុះកម្តៅ)
- យកកន្សែងជ្រលក់ទឹកសើមៗមកជូតខ្លួនកូន ឱ្យបានញឹកញាប់ ពិសេសរុំនៅតំបន់ដែលមានសរសៃឈាមធំៗ ដូចជាក្លៀក បរិវេណកជាដើម ៕
- អត្ថបទទាក់ទង :
- សុខភាព

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍