មហាសេដ្ឋីជេក ម៉ាមិនត្រឹមតែវិនិយោគលើវិស័យភាពយន្តនៅហូលីវូដទេ ហើយភាពយន្តនោះថែមទាំងបានអូស្ការទៀត
កោះតៃវ៉ាន់៖ ថ្មីៗនេះមហាសេដ្ឋីលំដាប់ពិភពលោកជែកម៉ាបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលមួយដោយលោកបានចូលរួមអបអរភាពយន្ត”សៀវភៅបៃតង” ដែលបានទទួលជ័យលាភីអូស្កាហើយរឿងនេះគឺជារឿងដែលលោកបានរួមវិនិយោគក្រោមរូបភាពនៃក្រុមហ៊ុនសម្ព័ន្តអាលីបាបា។
លោកបានមានប្រសាសន៍ថា ”ខ្ញុំបានទស្សនារឿងនេះចំនួនបីដងនៅក្នុងថ្ងៃនេះ ហើយខ្ញុំក៏បានធ្វើការណែនាំដល់មិត្តភក្តិជាច្រើនផងដែរ រឿងនេះបានបង្ហាញភាពកក់ក្តៅនៅក្នុងសង្គមដែលផ្តល់នូវក្តីសង្ឃឹមយ៉ាងខ្លាំង វាមានបញ្ហាជាច្រើននៅក្នុងសង្គម ដែលបង្ហាញនៅក្នុងរឿងដែលមានទាំងអត្ថន័យស៊ីជម្រៅ ទិដដ្ឋភាពឃោរឃៅ បញ្ហាចាក់ស្រេះ និងអំពើហិង្សា ទោះបីជាយ៉ាងណាក៏ដោយសាច់រឿងនៅតែបង្ហាញពីក្តីស្រលាញ់ដែលមានសេសសល់នៅក្នុងពិភពលោកនេះដែរ”។
លោកបានសម្គាល់ថា ”Green Book-សៀវភៅបៃតង” មើលទៅហាក់បីដូចជាធម្មតាប៉ុន្តែវាបានឆ្លុះបញ្ចាំងរឿងជាច្រើនដែលបានបង្កប់ នៅក្រោយសាច់រឿងនេះ។ “ខ្ញុំគិតថារឿងនេះនឹងធ្វើឱ្យអ្នកពិចារណា ពីជីវិតហើយក៏មិនមែនជាខ្សែភាពយន្តអប់រំធម្មតាៗទេប៉ុន្តែចំនុចមួយដែលសំខាន់គឺ “ការដាស់អារម្មណ៍អ្នកមើលចេញពីខាងក្នុងទៅវិញ” លោកជែកម៉ាបានណែនាំឱ្យសហការីរបស់អាលីបាបាធ្វើការវិនិយោគក្នុងការនាំចូលនិងផលិតភាពយន្តបែបនេះបន្ថែមទៀតនាពេលអនាគត។
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍