ចាន់ វឌ្ឍនាកា ស៊ុតបាន១គ្រាប់ នៅពាន FA Cup ម៉ាឡេស៊ី
ម៉ាឡេស៊ី ÷ ខ្សែប្រយុទ្ធសញ្ជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានស៊ុតបាល់ ១គ្រាប់ ឱ្យក្លិបបាល់ទាត់ PKNS នៅក្នុងពានរង្វាន់ FA Cup ម៉ាឡេស៊ី ក្នុងការប្រកួតដែលក្រុមរបស់គេ បានយកឈ្នះក្រុម Melaka ដោយលទ្ធផល ៣-២ ដែលបានបញ្ចប់នៅមុននេះបន្តិច។
វឌ្ឍនាកា ជាអ្នករកគ្រាប់បាល់ទី២ ឱ្យ PKNS នាំមុខ ២-០ នៅនាទី៦៧ ។
នេះជាគ្រាប់បាល់ទី២ របស់ កីឡាករដែលមានប្រភពមកពីខេត្តកំពតនៃប្រទេសកម្ពុជា បន្ទាប់ពីផ្លាស់ពីក្លិបបឹងកេត ក្នុងនោះ គ្រាប់បាល់ដំបូងរបស់គេ រកបានក្នុងការប្រកួតក្របខណ្ឌលីគកំពូលម៉ាឡេស៊ី នាពេលកន្លងទៅ ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured
- ចាន់ វឌ្ឍនាកា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍