Connect with us

តោះ​ទៅ​ចូលរួម​សប្បាយ​ជាមួយ​កម្មវិធី​ ​សង្ក្រាន្ត​ ​The​ ​Park​ ​បឹង​ស្នោ​ ​ពី​ថ្ងៃទី៥​-​៧​ ​ខែមេសា​

ភ្នំពេញ​ ​៖​ ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ​ខាងមុខនេះ​ ​ផ្សារ​ទំនើប​ ​The​ ​Park​ ​Community​ ​Mall​ ​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​ ​“​សង្ក្រាន្ត​ ​The​ ​Park​ ​បឹង​ស្នោ​”​ ​សម្រាប់​អតិថិជន​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ ​ចូលរួម​សប្បាយ​ ​។​ ​

​ព្រឹត្តិ​ការណ៍​ដ៏​រីករាយ​នេះ​ ​នឹង​ធ្វើឡើង​ក្នុងរយៈពេល​ ​៣ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី៥​ ​ដល់​ថ្ងៃទី៧​ ​ខែមេសា​ ​នៅ​ផ្សារ​ទំនើប​ ​The​ ​Park​ ​Community​ ​Mall​ ​ដែល​មាន​ទីតាំង​ស្ថិត​ ​នៅ​ផ្លូវជាតិ​លេខ១​ ​សង្កាត់​និរោធ​ ​(​បឹង​ស្នោ​)​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​(​ទល់មុខ​បុរី​ប៉េង​ហួត​បឹង​ស្នោ​)​។​ ​​

បើ​តាម​លោកស្រី​ ​លាង​ ​វិ​នី​ត្យ​ ​ដែល​តំណាង​ឱ្យ​ផ្សារ​ទំនើប​នេះ​ ​បានឱ្យ​ដឹង​ថា​ ​៖​ ​“​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​ ​សង្ក្រាន្ត​ ​The​ ​Park​ ​បឹង​ស្នោ​ ​គឺ​ដើម្បី​ចូលរួម​ចំណែក​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ក៏ដូចជា​ចូលរួម​ថែរក្សា​ ​និង​លើកតម្កើង​វប្បធម៌​ ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​”​ ​។​ ​​

នៅក្នុង​ព្រឹត្តិ​ការណ៍​ដ៏​រីករាយ​នេះ​ ​នឹង​មានកម្ម​វិធី​ជាច្រើន​ដូចជា​ ​ការ​រាំ​តាម​ចង្វាក់​ប្រពៃណី​ខ្មែរ​ ​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ ​ការសម្ដែង​សិល្បៈ​បុរាណ​ខ្មែរ​ជាច្រើន​ទម្រង់​ ​ការ​តាំង​បង្ហាញ​រូប​ក្បាច់គុន​ល្បុក្កតោ​បុ​រា​ណ​ប្លែក​ៗ​ ​និង​ការ​ប្រគំ​តន្រ្តី​ ​ជាពិសេស​មានការ​លេង​បាញ់​ទឹក​យ៉ាង​សប្បាយរីករាយ​ផង​ដែរ​ ​។​ ​ក្រៅពី​នេះ​ ​ក៏​មាន​ស្តង់​លក់​ចំណីអាហារ​ ​និង​ទំនិញ​ជាច្រើន​សន្ធឹក​សន្ធាប់​ជាមួយ​ប្រូ​ម៉ូ​សិន​យ៉ាង​ពិសេស​ ​។​


​សូម​បញ្ជាក់​ថា​ ​នេះ​ជាលើកដំបូង​ដែល​ផ្សារ​ទំនើប​ ​The​ ​Park​ ​Community​ ​Mall​ ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ ​“​សង្ក្រាន្ត​ ​The​ ​Park​ ​បឹង​ស្នោ​”​ ​។​ ​The​ ​Park​ ​Community​ ​Mall​ ​គឺជា​ផ្សារ​ទំនើប​ដែល​លោកអ្នក​ ​អាច​ញុំា​អាហារ​ ​លំហែកាយ​ជាមួយ​បរិស្ថាន​ស្អាត​ប្រកបដោយ​ផាសុកភាព​ ​និង​ទិញទំនិញ​ពី​ហាង​ជាច្រើន​ដែល​មាន​នៅ​ទីនោ​។​ ​
​លោកអ្នក​អាច​ស្វែងរក​ទីតាំង​ ​ផ្សារ​ទំនើប​ ​The​ ​Park​ ​Community​ ​Mall​ ​តាមរយៈ​ ​Google​ ​Map​ ​ដោយ​គ្រាន់តែ​ចុច​តំណ​ភ្ជាប់​ត្រង់នេះ​ https://goo.gl/dJkFuM

Loading...

ពេញនិយម