មាស សុខសោភាបានបញ្ចាក់ហើយថា “មិនចាកចេញពីសិល្បៈទៅរស់នៅប្រទេសកាណាដាទេ”
ភ្នំពេញ៖ ថ្មីៗនេះសារព័ត៌មានមួយចំនួនបានចេញផ្សាយទាក់ទងការចាកចេញពីសិល្បៈរបស់អ្នកនាង មាស សុខសោភា ទៅរស់នៅជាមួយប្តីនៅប្រទេសកាណាដា។ បើតាមការបញ្ចាក់ពីអ្នកស្និទ្ធជាមួយអ្នកនាង មាស សុខសោភា បានប្រាប់ថា “គាត់មិនចាកចេញទៅណានោះឡើយ ជាពិសេសអាជីពជាតារាចម្រៀងរបស់គាត់។” ដោយសារថ្មីៗនេះអ្នកនាង មាស សុខសោភា បានចូលរួមកម្មវិធី “THANK YOU NIGHT” នេះគ្រាន់តែជាកម្មវិធីសម្រាប់អរគុណដល់មិត្តរួមការងារតែប៉ុណ្ណោះ តែបែរជាមានការយល់ច្រឡំថាអ្នកនាង លាឈប់ពីសិល្បៈទៅរស់នៅជាមួយប្តីនៅប្រទេសកាណាដាទៅវិញ។
តារាចម្រៀងស្រីដែលមានប្រជាប្រិយភាព ទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជន ក៏កំពុងត្រៀមចេញបទចម្រៀងថ្មីៗសំរាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះផងដែរ។ សូមបញ្ជាក់ថាអ្នកនាង មាស សុខសោភា មិនបានចាកចេញពីវិថីសិល្បៈនោះឡើយ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- តារាខ្មែរ
- មាស សុខសោភា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍