ដឹងទេថាមុខម្ហូបប្រពៃណីឆេងម៉េងនៅប្រទេសចិនមានអ្វីខ្លះ?
ភ្នំពេញ៖ ឆេងម៉េង ភាសាចិនហៅថា ឈីងមីង(Qing Ming) ឬ ប្រែជាភាសាអង់គ្លេសថា ”Tomb Sweeping Day” សំដៅទៅលើពិធីសែនផ្នូរ ពិធីជម្រះចិត្តឱ្យជ្រះថ្លា ឬ ទិវាសម្អាតផ្នូរដូនតា ឬ ឪពុកម្តាយ ដែលបានចែកឋានទៅលោកខាងមុខ។ ពិធីនេះគឺប្រហាក់ប្រហែលទៅនឹងប្រពៃណីខ្មែរដែលគេនិយមហៅថា “បង្សុកូលចេតិយ បង្សុកូលផ្នូរ ឬធាតុជីដូនជីតា ឪពុកម្តាយ សាច់ញាតិ” ដែលបានចែកឋានទៅ ហើយជាទូទៅគេប្រារព្ធឡើងនៅថ្ងៃទី៤ ឬ ទី៥ ខែមេសា។
ឆេងម៉េង ឬសែនផ្នូរ មានប្រវត្តិដ៏យូរលង់ណាស់មកហើយក្នុងប្រទេសចិនតាំងពីរាជវង្សហានមកម្ល៉េះ គឺប្រមាណជាជាងពីរពាន់ឆ្នាំមកហើយ។
សម្រាប់មុខម្ហូបប្រពៃណីចិនដែលមានដូចជាបង្អែមតំណើបបៃតងដែលលាយម្សៅអង្ករ ក្រអូបនិង ទឹកបន្លែពណ៌បៃតងជាមួយនិងសណ្តែកផ្អែមដែលមានក្លិនឈ្ងុយក្រអូបគួរឱ្យចង់ពិសា។ បន្ថែមមួយមុខទៀតគឺនំដែលដាក់ឈ្មោះថា “នំឆេងម៉េង” ផ្សំឡើងពីម្សៅសាលី ឬ ម្សៅអង្ករក្រអូប ស៊ុត ល្ង ខ្ទឹមបារាំង អំបិល និង គ្រឿងផ្សំផ្សេងទៀត ប៉ុន្តែសម្រាប់ប្រជាជនខ្មែរជាទូទៅគេសែនជ្រូកខ្វៃ ឬ មាន់ស្ងោរទាស្ងោរដែលវាបានក្លាយជាប្រពៃណីប្រជាជនខ្មែរកាត់ចិនក្នុងពេលបច្ចុប្បន្ននេះទៅហើយ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍