Connect with us

Zidane​ ​និយាយ​ថា​ ​ក្រុម​ ​Real​ ​Madrid​ ​លេង​ខ្វះ​ទំនុកចិត្ត​ ​ទើប​ចាញ់​ក្រុម​ ​Valencia​

អេស្ប៉ាញ​៖​ ​Zinedine​ ​Zidane​ ​បាន​និយាយ​ថា​ ​បរាជ័យ​ជាលើកដំបូង​របស់​ក្រុម​ ​Real​ ​Madrid​ ​ចាប់តាំងពី​ការ​វិលត្រឡប់​របស់​លោក​ ​អាចម​ក​ពី​ការ​ខ្វះ​ទំនុកចិត្ត​។​


​ក្រុម​ ​Real​ ​Madrid​ ​បាន​ចាញ់​ក្រុម​ ​Valencia​ ​ក្នុង​លទ្ធផល​ ​២​-​១​ ​កាលពី​ថ្ងៃពុធ​ ​ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ ​Goncalo​ ​Guedes​ ​និង​ ​Ezequiel​ ​Garay​ ​មុន​ពេល​ ​Karim​ ​Benzema​ ​បំប៉ោង​សំណាញ់​ទីមួយ​គ្រាប់​វិញ​។​ ​
​ក្រុម​រហស្ស​នាម​ស្ដេច​ស​ ​បាន​ទទួល​ជ័យជម្នះ​ពីរ​លើក​ ​ក្រោម​ការដឹកនាំ​របស់​ ​Zidane​ ​ហើយ​បច្ចុប្បន្ន​ ​ក្រុម​ ​Real​ ​Madrid​ ​កំពុង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ ​Barcelona​ ​រហូតដល់​ ​១៣ពិន្ទុ​ ​។​ ​


​លោក​ ​Zidane​ ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​៖​ ​“​កីឡាករ​ទាំងអស់​ ​នឹង​ព្យាយាម​បញ្ចប់​រដូវ​កាល​ឱ្យ​បាន​ល្អ​បំផុត​ ​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ​។​ ​ហើយ​ជា​ការពិត​ដែល​ថា​ ​ក្នុង​ការប្រកួត​ដែល​ទទួលបរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ ​Valencia​ ​អាចម​ក​ពី​ការ​ខ្វះ​ទំនុកចិត្ត​របស់​កីឡាករ​”​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម