Connect with us

ស្តេច​បាល់ទាត់​ប្រេស៊ីល​ ​Pele​ ​កំពុង​ព្យាបាល​ការ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​

ប្រេស៊ីល​៖​ ​Pele​ ​កំពុង​ទទួលការ​ព្យាបាល​ការ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​នៅ​មន្ទីរពេទ្យ​បារាំង​ ​នេះ​បើ​យោង​តាម​ទីប្រឹក្សា​របស់​អតីត​តារាបាល់ទាត់​ប្រេស៊ីល​ ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ ​Omnisport​។​


​ពី​ដំបូង​ ​មាន​សេចក្ដីរាយការណ៍​ថា​ ​អតីត​កីឡាករ​បាល់ទាត់​វ័យ​ ​៧៨ឆ្នាំ​រូប​នេះ​ ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ​បន្ទាប់ពី​បាន​ធ្លាក់ខ្លួន​ឈឺ​ ​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ ​ក្រោយពី​បាន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ជាមួយ​កីឡាករ​ ​Kylian​ ​Mbappe​ ​របស់​ក្រុម​អ្នកមាន​បារាំង​ ​Paris​ ​Saint​-​Germain​ ​។​
​មានការ​បញ្ជាក់​ថា​ ​លោក​ ​នឹង​ត្រូវ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ ​ហើយ​ទំនងជា​មិន​អាច​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ទេ​ ​រហូតដល់​ការ​ឆ្លង​មេរោគ​នេះ​ ​ត្រូវ​បាន​ព្យាបាល​ដាច់​ទាំងស្រុង​ ​។​ ​


​Pele​ ​ដែល​ធ្លាប់​ត្រូវ​បាន​ព្យាបាល​ជំងឺ​ស្រដៀងគ្នា​នេះ​ ​នៅ​មន្ទីរពេទ្យ​សៅ​ប៉ូ​ឡូ​ ​នៅក្នុង​ឆ្នាំ​ ​២០១៤​ ​ត្រូវ​គេ​រំពឹង​ថា​ ​នឹងអាច​ដឹងពី​ស្ថានភាព​ចុងក្រោយ​របស់​លោក​ ​នៅ​រយៈពេល​ប្រមាណ​ ​២៤​ ​ទៅ​ ​៤៨​ ​ម៉ោង​ទៀត​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម