វីង ចាប់ដៃជាមួយ ហត្ថាកសិករ ដើម្បីបង្កើនភាពទូលំទូលាយនៃសេវាហិរញ្ញវត្ថុ
ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា បានប្រកាសពីភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HKL) ក្នុងការផ្ដល់ជូននូវសេវាបង់វិក្កយបត្រ និងសេវាផ្ទេរប្រាក់ ពីគណនីទៅគណនី តាមប្រព័ន្ធឌីជីថល សម្រាប់អតិថិជននៃស្ថាប័នទាំងពីរ ។
តាមរយៈភាពជាដៃគូនេះ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ អតិថិជន នឹងអាចផ្ទេរប្រាក់ទៅវិញទៅមកដោយសុវត្ថិភាព ពីគណនីវីងទៅកាន់គណនីហត្ថាកសិករ ឬ ពីគណនីហត្ថាកសិករ ទៅកាន់គណនីវីង ។ បន្ថែមពីលើសេវាដាក់ប្រាក់ទៅក្នុងគណនី អតិថិជនផ្នែកឥណទានរបស់ហត្ថាកសិករ ក៏អាចទៅកាន់ភ្នាក់ងារវីងជាង ៦,០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា ដើម្បីដាក់ប្រាក់ចូលក្នុងគណនីហត្ថាកសិកររបស់ខ្លួន ដើម្បីទូទាត់ការសងបំណុលប្រចាំខែ ឬ សកម្មភាពហិរញ្ញវត្ថុដទៃទៀតផងដែរ ។
លោក ហួត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានថ្លែងថា ហត្ថាកសិករ និង វីង មានចំណុចដូចគ្នាជាច្រើន ដោយហេតុថា ស្ថាប័នហិរញ្ញវត្ថុទាំងពីរ ជឿជាក់លើការដាក់បញ្ចូលហិរញ្ញវត្ថុ និងមានការប្តេជ្ញាចិត្តចំពោះនិរន្តភាពសង្គម និងហិរញ្ញវត្ថុយូរអង្វែង របស់អតិថិជនរៀងៗខ្លួន ។
លោក ហួត អៀងតុង បានបន្តថា “ផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់យើង ក៏ដូចជាដៃគូដែលយើងជ្រើសរើសធ្វើការជាមួយ ឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើង ។ យើង ក៏កំពុងចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយការជួយដល់អតិថិជនរបស់យើង ក្នុងការកសាងទំនាក់ទំនងជាមួយដៃគូហិរញ្ញវត្ថុ ដែលគួរឱ្យជឿជាក់ និងទុកចិត្តបាន សម្រាប់ផលប្រយោជន៍ហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគេ” ។
ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថា នឹងជួយដល់ការផ្ទេរប្រាក់ជារៀងរាល់ថ្ងៃ របស់អតិថិជននៃស្ថាប័នទាំងពីរនេះ ឱ្យកាន់តែមានភាពងាយស្រួល និងគ្មានភាពស្មុគស្មាញ រួមជាមួយការណែនាំ មកកាន់ពិភពថ្មីនៃប្រព័ន្ធឌីជីថល។ អតិថិជនរបស់ហត្ថាកសិករ នឹងអាចទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថលដ៏ទូលំទូលាយ ដែលអនុញ្ញាតឱ្យពួកគេអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ តាមរយៈកម្មវិធីស្មាតហ្វូនវីងរួមមាន សេវាផ្ទេរប្រាក់, បង់វិក្កយបត្រ បញ្ចូលប្រាក់ទៅក្នុងទូរស័ព្ទ ទូទាត់ប្រាក់តាមអនឡាញ និងដោយស្កេនកូដ QR ក៏ដូចជាបទពិសោធន៍ទិញទំនិញពីបណ្តាហាងអន្ដរជាតិ ដោយប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានថ្លែងថា ភាពជាដៃគូមានន័យថា ចំនួនអ្នកមិនមានគណនីធនាគារ និងអ្នកមិនស្ថិតក្នុងបណ្តាញធនាគារ កាន់តែច្រើនឡើងៗ នៅទូទាំងប្រទេសកម្ពុជា អាចមានលទ្ធភាពទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលមានគុណភាព ដើម្បីជួយបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ ហើយ វីង ពិតជារំភើបខ្លាំងណាស់ ក្នុងការចូលរួមចំណែកនៅក្នុងដំណើរការនេះ ។
លោក ម៉ាឡូឡូស បានបន្តទៀតថា “វាជាកិត្តិយសដ៏ធំធេងមួយ សម្រាប់ធនាគារឯកទេសវីង ក្នុងការធ្វើការជាមួយហត្ថាកសិករ តាមរយៈការចែករំលែកនូវលទ្ធភាព នៃការប្រើប្រាស់សេវានៅតាមបណ្តាញភ្នាក់ងារវីង និងសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលរបស់យើង ទៅឱ្យគ្រប់អតិថិជនរបស់ហត្ថាកសិករ ដើម្បីឱ្យពួកគេមានភាពងាយស្រួល ក្នុងការទទួលបាននូវសេវាកម្មហិរញ្ញវត្ថុទាំងនោះ»៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍