Connect with us

ក្រុង​បាងកក​ ​ផ្អាក​ការ​លេង​បាញ់​ទឹក​នៅ​តំបន់​ទេសចរណ៍​សំខាន់​ ​ក្នុង​ថ្ងៃចូលឆ្នាំ​

​ប្រទេស​ថៃ​៖​ ​ការ​លេង​បាញ់​ទឹក​នៅ​តំបន់​ទាក់ទាញ​ទេសចរណ៍​សំខាន់​បំផុត​ ​ក្នុង​ក្រុង​បាងកក​ ​នឹង​ត្រូវ​ផ្អាក​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ថៃ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៣​ ​ដល់​ ​១៥​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​ការរៀបចំ​ពិធី​ឡើង​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ថៃ​ ​។​
​អាជ្ញាធរ​ប្រចាំ​តំបន់​ ​Khaosan​ ​Road​ ​នៅ​ក្រុង​បាងកក​ ​បាន​ប្រាប់​ឱ្យ​អាជីវករ​ដែល​គ្រោង​លក់​ទឹក​ ​និង​កាំភ្លើង​បាញ់​ទឹក​ ​សម្រាប់​អ្នក​ដែល​គ្រោង​មកលេង​កម្សាន្ត​ ​ឱ្យ​ផ្អាក​អាជីវកម្ម​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ២០១៩នេះ​ ​។​ ​អាជ្ញាធរ​ថៃ​ ​ឱ្យ​ដឹង​ថា​ ​តំបន់​នេះ​ ​ស្ថិតនៅ​ចំកណ្ដាល​នៃ​ការរៀបចំ​ពិធី​ឡើង​គ្រងរាជ្យ​ព្រះមហាក្សត្រ​ថៃ​ ​។


​ពិធី​ឡើង​គ្រងរាជ្យ​ព្រះមហាក្សត្រ​ថៃ​ ​Maha​ ​Vajiralongkron​ ​គ្រោង​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី៤​ ​ដល់​ ​៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​។​ ​តំបន់​ ​Khaosan​ ​Road​ ​កំពុង​ត្រូវ​បាន​រៀបចំ​ ​ដោយមាន​ការ​លាប​គំនូស​លើ​ទ្រូងផ្លូវ​ ​និង​ពណ៌​អគារ​ ​ជួសជុល​ផ្លូវ​សម្រាប់​ថ្មើរជើង​ ​និង​តុបតែង​ភ្លើង​បំភ្លឺ​ផ្សេង​ៗ​ ​។​
​អាជីវករ​នៅ​តំបន់​ខាងលើ​ ​បានឱ្យ​ដឹង​ថា​ ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ដែល​មកលេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ឆ្នាំនេះ​ ​អាច​នឹង​មាន​ចំនួន​តិច​ជាង​រៀងរាល់​ឆ្នាំ​ ​ក៏ប៉ុន្តែ​ប្រជាជន​ថៃ​ ​ចាត់ទុក​ពិធី​ឡើង​គ្រងរាជ្យ​របស់​ស្ដេច​ថៃ​ ​ជា​រឿង​សំខាន់​ជាង​ ​ដូច្នេះ​ពួកគេ​ ​នឹង​សុខចិត្ត​លះបង់​តាម​ការណែនាំ​របស់​អាជ្ញាធរ​ ​៕​ ​


​ប្រភព​៖​ ​Reuters​
​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com