Connect with us

Jackie​ ​Chan​ ​បង្ហាញ​ការគួរ​ឱ្យ​ចាប់អារម្មណ៍​ចំពោះ​អតីត​ម្ចាស់​ពានរង្វាន់​ស្នុក​ឃើរ​ (មានវីដេអូ)

​ហុងកុង​៖​ ​អ្ន​ក​ណាៗ​ ​ក៏​ដឹង​ដែរ​ថា​ ​Jackie​ ​Chan​ ​ជាតា​រា​សម្តែង​ដ៏​ឆ្នើម​ម្នាក់​ ​ប៉ុន្តែ​អ្នកគាំទ្រ​តិចណាស់​ដែល​ដឹង​ថា​លោក​ក៏​ពូកែ​លេង​ស្នូកឃ័រ​ផង​ដែរ​ ​ហើយ​សូម្បីតែ​អតីត​ម្ចាស់​ពានរង្វាន់​ស្នូកឃ័រ​លោក​ ​Ken​ ​Doherty​ ​ក៏​ចាប់អារម្មណ៍​នៅពេល​ដែល​អ្នក​ទាំងពីរ​បាន​ធ្វើការ​ប្រកួត​គ្នា​នៅ​ទីក្រុង​ហុងកុង​ផង​ដែរ​។

​ ​
​ស្ថិត​ក្នុង​វ័យ​ ​៤៩ឆ្នាំ​ ​លោក​ ​Doherty​ ​ឆ្នាំ​ដែល​បាន​បង្ហោះ​វីដេអូ​របស់​លោក​ ​Jackie​ ​ដែល​សព្វថ្ងៃ​នេះ​មាន​អាយុ​ដល់ទៅ​ ​៦៤ឆ្នាំ​នឹង​មានប្រសាសន៍​ថា​ ​“​រាត្រី​ដ៏​វិសេស​ជាមួយ​និង​លោក​ ​Jackie​ ​ដែល​លោក​កំពុងតែ​ត្រៀម​នឹង​ ​ប្រើ​ក្បាច់​ពិ​សេស​ៗ​ជាមួយ​ផង​នោះ​។​ ​ហើយ​ ​លោក​បាន​បន្ថែម​ថា​ ​“​Jackieគឺជា​វីរៈ​បុរស​របស់ខ្ញុំ​ ​គាត់​ពិតជា​អស្ចារ្យ​ណាស់​ ​ខ្ញុំ​បាន​ទទួលការ​អញ្ជើញ​ឱ្យ​ចូលរួម​អាហារ​ពេលល្ងាច​នៅក្នុង​កម្មវិធី​សប្បុរសធម៌​ ​បន្ទាប់មក​យើង​ក៏​ទៅ​ខារ៉ាអូខេ​ជាមួយគ្នា​ ​រួច​បាន​លេង​ស្នូកឃ័រ​ជាមួយគ្នា​។​ ​លោក​បាន​បន្ថែម​ថា​ ​“​ខ្ញុំ​បាន​បង្ហាញ​គាត់​ពី​តិចនិក​នៃ​ ​Snooker​ ​Shoot​ ​វា​ជា​យប់​ដែល​សប្បាយ​ក្អាកក្អាយ​បំផុត​ដែល​ខ្ញុំ​មិនធ្លាប់​មាន​”​៕​ ​

សូមទស្សនាវីដេអូ៖

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម