Connect with us

បុរស​ម្នាក់​ទាក់​ស្រ្តី​ចំនួន១៩នាក់​ហើយ​ឆ្លៀត​លួច​ឡាន​ពី​មិត្ត​ស្រី​ម្នាក់​ដែល​កំពុងតែ​ពពោះ​

​ប្រទេស​ចិន​៖​ ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បោកប្រាស់​ស្រ្តីជា​ច្រើន​កាលពី​ ​២ឆ្នាំ​កន្លងទៅ​នេះ​ ​ហើយ​ថែមទាំង​ធ្វើ​ឱ្យ​ស្រី៤នាក់​មានកូន​ទៀតផង​។​ ​​លោក​បាន​ក្លែងបន្លំ​ខ្លួន​ជា​កូន​អ្នកមាន​ ​និង​បាន​ប្រើប្រាស់​រថយន្ត​ទំនើប​ថែមទាំង​ពាក់​គ្រឿងអលង្ការ​ក្លែងក្លាយ​ដើម្បី​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​មនុស្ស​ស្រី​ចំនួន១៩នាក់​តាំងពី​ឆ្នាំ២០១៧មកនេះ​ ​បើ​យោង​តាម​ព័ត៌មាន​រាយការណ៍​ពី​ ​សារព័ត៌មាន​ចិន​មួយ​។​ ​


​ស្រ្តី៤នាក់​មានកូន​របស់​លោក​ ​និង​ ​២នាក់​ទៀត​កំពុង​ពរ​ពោះ​ ​លើស​ពីនេះ​ស្រ្តី​ម្នាក់​បាន​និយាយ​ថា​លោក​បាន​លួច​រថយន្ត​របស់​នាង​នៅពេល​ដែល​នាង​កំពុង​ស្ថិតនៅ​បន្ទប់​ពិនិត្យ​ ​ប៉ូលី​សបាន​ឃុំខ្លួន​បុរស​ដែល​ជា​ជនជាប់ចោទ​ត្រកូល​តាន់​ ​ស្ត្រី​ចំនួន១៧នាក់​បានសម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​ ​ហើយ​ស្រី្ត២នាក់​ទៀត​បាន​បោះបង់ចោល​ពាក្យ​បណ្តឹ​ងនេះ​។​ ​លោក​តាន់​បាន​បោកបញ្ឆោត​មនុស្ស​ស្រី​នៅពេល​ដែល​លោក​បាន​បាត់បង់​ការងារ​នៅ​រង្គសាល​មួយ​កន្លែង​ ​ក្រោយមក​លោក​បាន​ទាក់ទង​ស្រ្តីជា​ច្រើន​រហូតដល់​ចំនួន​មិត្ត​ស្រី​របស់​លោក​កើនឡើង​ជាលំដាប់​។​ ​ស្រ្តី​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់​មានត្រកូល​ហ្វាង​ដែល​ទើបតែ​បង្កើត​បានកូន​ប្រុស​ម្នាក់​កាលពី​ខែកញ្ញា​ ​នាង​បាន​និយាយ​ថា​ ​នាង​បាន​លង់​ស្រលាញ់​លោក​តាន់​កាលពី​ខែមិថុនា​ឆ្នាំ២០១៧មក​ម៉្លេះ​។​ ​នាង​បាន​បន្ត​ថា​តាន់​មិន​ត្រឹមតែ​មាន​រូបរាង​ដូច​អ្នកមាន​ ​និង​ការ​និយាយ​ស្តី​សុភាពរាបសារ​ប៉ុណ្ណោះទេ​ ​តែ​លោក​ថែមទាំង​មានការ​គិត​ ​ការពិចារណា​ដូច​អ្នកមាន​ទៀត​។​ ​


​លោក​បាន​ប្រើ​ក្បាច់​ទាក់​ស្រី​មួយចំនួន​ដូចជា​ចំណាយពេល២ម៉ោង​នៅ​ខាងក្រៅ​ដើម្បី​យក​អា​វរ​ងារ​ជូន​នាង​ ​និង​ពេល​ពេញ​មួយ​យប់​ដើម្បី​បញ្ចុះបញ្ចូល​នាង​កុំឱ្យ​យកកូន​ចេញ​ ​ប៉ុន្តែ​នៅពេល​ដែល​នាង​ស្ថិតនៅ​ក្នុង​បន្ទប់​ពិនិត្យ​ផ្ទៃពោះ​រូបលោក​ក៏បាន​បាត់ខ្លួន​ជាមួយ​និង​រថយន្ត​ទៅវិញ​។​ ​ចំណែក​ឯ​ស្ត្រី​ម្នាក់ទៀត​ដែល​មានត្រកូល​យ៉ាង​បាន​និយាយ​ថា​ ​នាង​បាន​ចាញ់បោក​ការ​លួងលោម​របស់​តាន់​ហើយ​អស់ប្រាក់​ចំនួន១៥០០០០យន់​(​ជាង២ម៉ឺន​ដុល្លារ​)​ ​លោក​បាន​និយាយប្រាប់​នាង​ថា​ ​លោក​កំពុងតែ​ជួប​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ ​សុំ​ឱ្យ​នាង​ទិញ​ទូរស័ព្ទ​ដៃ​រួច​ផ្តល់​ប្រាក់​ឱ្យ​លោក​មួយចំនួន​ ​លោក​បាន​ហុច​ចញ្ចៀ​នពេ​ជ្រក្​លែង​ក្លាយ៥កា​រ៉ាត់​ដើម្បី​ជា​ការដោះដូរ​វិញ​នូវ​ចិញ្ចៀនមាស​ទំ​ងន់១៦៥ក្រាម​ ​ក្រោយពេល​ដែល​ពួកគេ​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​បាន២ខែ​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម