អបអរសាទរ! កូនខ្មែរម្នាក់បានជាប់ក្នុងបញ្ជី របស់ Forbes “30 Under 30 Asia” ដែលជាទស្សនាវដ្តីដ៏ល្បី
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ Forbes ដែលជាទស្សនាវដ្តីអាជីវកម្មអាមេរិក បានចេញរបាយការណ៍អំពី Forbes “30 Under 30 Asia” ដែលបង្ហាញអំពីអ្នកដែលមានគំនិតច្នៃប្រឌិត និងសហគ្រិនវ័យក្មេងចំនួន ៣០រូប ទូទាំងទ្វីបអាស៊ីដែលមានអាយុក្រោម ៣០ ឆ្នាំ។ ក្នុងបញ្ជីនោះផងដែរ ត្រូវបានគេចាត់ទុកថាជាបញ្ជីដែលមានកិត្យានុភាព និងត្រូវបានគេកោតសរសើរទូទាំងពិភពលោក។ Forbes “30 Under 30 Asia” ឆ្នាំ ២០១៩ នេះមានអ្នកដែលមានកិត្តិយសបានជាប់ ៣០ នាក់ដែលមកពីវិស័យជាច្រើនដូចជា សិល្បៈ កំសាន្ត កីឡា ហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ ទីផ្សារ និងពាណិជ្ជកម្ម បច្ចេកវិទ្យា សហគ្រិនដែលវិនិយោគលើការជួយសង្គម ព្រមទាំងវិស័យជាច្រើនទៀត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងមានមោទនភាពនោះគឺកូនខ្មែរមួយរូបបានជាប់នៅក្នុងបញ្ជី Forbes “30 Under 30 Asia” ផងដែរ។
លោក Richard Yim ដែលមានអាយុ ២៥ ជាកូនខ្មែរដែលបានរស់នៅ និងទទួលបានការសិក្សានៅប្រទេសកាណាដា។ ហើយលោកគឺជាសហគ្រិនដែលវិនិយោគលើការជួយសង្គម (Social Entrepreneur) ដែលលោកជាស្ថាបនិករបស់ Demine Robotics។ បើយោងតាមលោក Richard Yim បានឱ្យដឹងថា Demine Robotics គឺធ្វើឡើងដើម្បីជនរងគ្រោះទាំងអស់នៅលើពិភពលោក។ Demine Robotics គឺជាមនុស្សយន្តដើម្បីដោះមីនហើយសម្រួលដល់អ្នកដោះមីនទាំងអស់ដែលប្រថុយជីវិតរបស់ពួកគាត់ជារៀងរាល់ថ្ងៃដើម្បីដោះមីនដែលមាននៅគ្រប់ទិសទីនៅលើពិភពលោក។ ជាពិសេស Demine Robotics គឺធ្វើដើម្បីមនុស្សជំនាន់ក្រោយ សម្រាប់ទំពាំងស្នងឬស្សីទាំងឡាយក្នុងពិភពលោកដើម្បីសេរីភាពក្នុងការដើររបស់ពួកគាត់៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍