ប្រទេសអាស៊ីមួយ ដាក់ដំណើរការប្រព័ន្ធ 5G មុនគេបង្អស់ នៅលើពិភពលោក
កូរ៉េខាងត្បូង ៖ សាធារណរដ្ឋកូរ៉េ ជាប្រទេសទីមួយ នៅលើពិភពលោក ដែលបានដាក់ឱ្យប្រើប្រាស់បណ្ដាញសេវាទូរស័ព្ទ 5G នៅទូទាំងប្រទេស កាលពីថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ នេះបើយោងតាមការការបញ្ជាក់ពីក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទនៅកូរ៉េខាងត្បូង ។
សេវា 5G បានដំណើរការជាលើកដំបូងនៅកូរ៉េខាងត្បូង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៣ ខែមេសា មុនផែនការកំណត់ (គ្រោងដំបូង នៅថ្ងៃទី៥ ខែមេសា) ។ ការដាក់ឱ្យដំណើរការនេះ គឺមុនពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ Samsung បញ្ចេញជាផ្លូវការនូវស្មាតហ្វូន Galaxy S10 5G ដែលអាចដំណើរការសេវា 5G នេះបាន ។
អ្នកជំនាញអះអាងថា 5G មានល្បឿនអ៊ីនធឺណិតលឿនជាង 4G រហូតដល់ទៅ ២០ដង ។ បច្ចេកវិទ្យានេះ នឹងមានសារសំខាន់សម្រាប់រថយន្តបើកបរដោយស្វ័យប្រវត្តិ នាពេលអនាគត ដោយបង្កើតប្រាក់ចំណេញប្រហែល ៥៦៥ពាន់លានដុល្លារអាមេរិក សម្រាប់សេដ្ឋកិច្ចពិភពលោក នៅត្រឹមឆ្នាំ២០៣៤ ៕
ប្រភព៖ AFP
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍