កូនខ្មែរ Maddox ដែលលោកស្រី ជូលី យកទៅចិញ្ចឹមជាកូន នឹងចូលរៀននៅសាកលវិទ្យាល័យ
បរទេស ៖ លោកស្រី អេនជេលីណា ជូលី កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញពីសេចក្ដីរំភើប និងមានមោទនភាពចំពោះកូនប្រុស គឺ Maddox ដែលបានចូលរៀននៅសាកលវិទ្យាល័យហើយ។ ការរំភើបនេះ គឺដោយសារតែលោកស្រី អេនជេលីណា ជូលី មិនធ្លាប់បានចូលរៀននៅសាកលវិទ្យាល័យនោះទេ ។
លោកស្រី ជូលី មិនបានបង្ហើបពីឈ្មោះសាកលវិទ្យាល័យ ដែលកូនប្រុសវ័យ១៧ឆ្នាំរបស់គាត់ បានចូលរៀននោះទេ ។ យ៉ាងណាក៏ដោយ តារាសម្ដែងវ័យ៤៣ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថា ធ្លាប់ទៅដល់សាកលវិទ្យាល័យ នៅក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីខែវិច្ឆិកា កន្លងទៅ ។ កំពូលសាកលវិទ្យាល័យចំនួន ៣ នៅក្រុងសេអ៊ូល ដែលគេស្គាល់ មានដូចជា សាកលវិទ្យាល័យសេអ៊ូល (University of Seoul), សាកលវិទ្យាល័យ គូកមីន (Kookmin University) និង សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) ។
ជាការកត់សម្គាល់ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ Maddox និងលោកស្រី ជូលី ក៏បានទៅចូលទស្សនានៅសកលវិទ្យាល័យញ៉ូវយ៉ក ផងដែរ។ Maddox បានរៀនភាសាកូរ៉េ ដោយមានគ្រូបង្រៀនម្នាក់ ។ លើសពីនេះ លោកស្រី ជូលី បានប្រាប់សារព័ត៌មានបរទេស កាលពីឆ្នាំ២០១៦ថា Maddox ធ្លាប់រៀនភាសាអាល្លឺម៉ង់ និងរុស្ស៊ីផងដែរ ។
សូមបញ្ជាក់ថា Maddox ដែលជាកូនខ្មែរ ត្រូវបានលោកស្រី ជូលី និងតារាសម្ដែងលោក Brad Pitt យកទៅចិញ្ចឹម តាំងពីឆ្នាំ២០០៣ ។ តែអ្នកទាំងពីរ បានលែងលះគ្នាកាលពីឆ្នាំ២០១៦ ដោយបន្ទុកកូនទាំង៦នាក់ គឺជាទំនួលខុសត្រូវរបស់អ្នកទាំងពីរ ៕
ប្រភព៖ Daily Mail
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured
- អេនជេលីណា ជូលី

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍