ត្រឹម១សប្ដាហ៍ រឿងថ្មី២ បានកើតឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ភ្នំពេញ÷ នៅដើមខែមេសា ឆ្នាំ២០១៩នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានរឿងថ្មីចំនួន ២ ដែលគួរឲ្យចាប់អារម្មណ៍ ក្នុងនោះ ទី១ ការមកដល់ជាលើកដំបូងរបស់ជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន និង ទី២ យន្តហោះជំនាន់ចុងក្រោយ Airbus A350 បានចុះចតជាលើកទីមួយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន បានចុះចតនៅរាជធានីភ្នំពេញជាលើកដំបូង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ដែលនេះជាការតភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-ម៉ានីល (ប្រទេសហ្វីលីពីន)។ ការហោះហើររបស់អាកាសចរណ៍ហ្វីលីពីន មានចំនួន ៥ដងក្នុងមួយសប្ដាហ៍ ពោលគឺ ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍។ សម្រាប់ ជើង ហោះហើរ ភ្នំពេញ-ម៉ានីល ក្រុមហ៊ុន ធ្លាប់បង្ហើបថា នឹងប្រើប្រាស់ យន្តហោះ ប្រភេទ Airbus A320 ដែល អាច ផ្ទុក អ្នក ដំណើរ ១៥៦ នាក់ និង Airbus A321 ដែល ផ្ទុក អ្នក ដំណើរ បាន ១៩៩ នាក់ ។
តាមរយៈជើងហោះហើរត្រង់ ភ្នំពេញ-ម៉ានីល នេះដែរ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ ទៅកាន់ប្រទេសចំនួន ៨ ក្នុងចំណោមប្រទេស១០ នៅអាស៊ាន។
ដោយឡែក កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ យន្តហោះប្រភេទ A350 ដំបូង បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះជាយន្តហោះជំនាន់ចុងក្រោយ ដែលមានបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន Airbus ។ ជើងហោះហើរនេះ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដោយធ្វើការហោះហើររវាងក្រុង ដូហា ទៅមក រាជធានីភ្នំពេញ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍