Connect with us

អដិ្ឋធាតុទាហានអាមេរិក នៅសេសសល់ ក្នុងទឹកដីកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅដល់សហរដ្ឋអាមេរិកវិញ

អស់ជាច្រើនទស្សវត្សន៍ បន្ទាប់ពីសង្គ្រាមនៅឧបទ្វិបកូរ៉េ បានបញ្ចប់ក្នុងឆ្នាំ១៩៥៣ នៅថ្ងៃនេះ អដ្ឋិធាតុទាហានអាមេរិក ដែលនៅសេសសល់ ក្នុងសង្រ្គាម ត្រូវបានបញ្ជូនត្រលប់ ទៅកាន់សហរដ្ឋអាមេរិកវិញ ដោយមានការរៀបចំពិធីនៅទីបញ្ជាការកងទ័ព Pearl Harbor ក្រោមវត្តមាន លោក ម៉ៃក ផេនស៍ អនុប្រធានាធិបតី សហរដ្ឋអាមេរិក ។
អដ្ឋិធាតុទាហានអាមេរិក ដែលនៅសេសសល់ ត្រូវបានដាក់ក្នុងម្ឈូសចំនួន ៥៥ ដែលមានគ្រប ដោយទង់ជាតិសហរដ្ឋអាមេរិក និងត្រូវបានដង្ហែរចេញដោយកងកិត្តិយស ពីក្នុងយន្តហោះដឹក ជញ្ជូនយោធា ចំនួន ២គ្រឿង ។
យន្តហោះដឹកជញ្ជូនយោធា ទាំងពីរគ្រឿងនេះ បានធ្វើដំណើរមកដល់ទីបញ្ជាការ Pearl Harbor នៅយប់ថ្ងៃពុធ ដោយចាកចេញពីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានផ្តល់ អដ្ឋិធាតុទាហាននៅសេសសល់ទាំងនេះ មកវិញ កាលពីសប្តាហ៍មុន ។
ដំណើរការផ្ទៀងផ្ទាត់ដើម្បីកំណត់អត្តសញ្ញាណអដិ្ឋធាតុទាហានដែលនៅសេសសល់នេះ នឹងត្រូវធ្វើឡើងនៅមន្ទីរពិសោធន៍របស់ក្រសួងការពារជាតិ នាទីបញ្ជាការកងទ័ព Pearl Harbor។
លោកអនុប្រធានាធិបតី ម៉ៃក ផេនស៍ បានថ្លែងនៅក្នុងពិធីនោះថា មានអ្នកខ្លះហៅសង្រ្គាមនៅកូរ៉េ ជាសង្រ្គាមដែលត្រូវបានគេបំភ្លេចចោល ប៉ុន្តែការបញ្ជូនត្រលប់មកវិញនូវអដិ្ឋធាតុទាហានដែលនៅសេសសល់នេះ បញ្ជាក់យ៉ាងច្បាស់ថា ទាហានអាមេរិក មិនត្រូវបានគេបំភ្លេចចោល នោះទេ ។ ហើយថ្ងៃនេះ ទាហានរបស់យើងបានត្រលប់មកផ្ទះវិញហើយ ។
លោក ម៉ៃក ផេនស៍ បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសន្យាជាមួយនឹងក្រុមគ្រួសារទាហានដែលនៅមិនទាន់បានបញ្ជូនត្រលប់មកវិញ ថា ប្រតិបត្តិការនៃការស្វែងរក នឹងមិនត្រូវបញ្ចប់នោះទេ រហូតដល់ទាហានដែលបានបាត់ខ្លួនទាំងអស់ ត្រូវបានបញ្ជូនត្រលប់មកប្រទេសវិញ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម