Connect with us

EU​ ​កោតសរសើរ​អាជ្ញាធរ​មូលដ្ឋាន​ ​ក្នុង​គម្រោង​ជួយ​ដល់​ជន​ពិការ​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ​៖​ ​សហភាព​អឺរ៉ុប​ ​(​EU​)​ ​បាន​បង្ហាញ​ការ​សាទរ​ ​ចំពោះ​អាជ្ញាធរ​ថ្នាក់​ស្រុក​ ​និង​ថ្នាក់​ខេត្ត​ ​សម្រាប់​ការ​រួមចំណែក​ដើម្បី​ឆ្លើយតប​ទាន់ពេល​វេលា​ ​សម្រាប់​តម្រូវការ​របស់​ជន​ពិការ​នៅ​កម្ពុជា​ ​ជាពិសេស​ការអនុវត្ត​គម្រោង​ ​ដែល​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប​ ​ដើម្បី​ផ្ដល់​សេវាកម្ម​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ ​ស្ដីពី​ការ​លើ​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សង្គម​ស៊ីវិល​ ​និង​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​ការ​ផ្ដល់​សេវាកម្ម​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​George​ ​EDGAR​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ការ​រួមចំណែក​របស់​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​ ​ជា​ការងារ​ដ៏​សំខាន់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​ ​លោក​ ​បង្ហាញ​ពី​ភាព​រីករាយ​ ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់​អាទិភាព​ ​ដើម្បី​ជួយ​សម្រួល​ដល់​គម្រោង​ដែល​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប​ ​។​

​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​នេះ​ដែរ​ ​លោក​ ​យ៉ាន់ ​សុខា​ ប្រធាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈខេត្ត​ត្បូងឃ្មុំ​ ​បានឱ្យ​ដឹងផង​ដែរ​ថា​ ​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​តែ​តាមរយៈ​ការ​គាំទ្រ​ពី​អង្គការ​​ Humanity​ ​&​ ​Inclusion​​ ​គេ​បាន​អនុវត្ត​កម្មវិធី​ ​និង​ផ្ដល់​សម្ភារ​សិក្សា​សម្រាប់​បណ្ដុះបណ្ដាល​អភិវឌ្ឍ​ ​សិស្ស​ដែល​ជា​ជន​ពិការ​ ​ក៏ដូចជា​ ​លើកកម្ពស់​សមត្ថភាព​បុគ្គលិក​ ​ក្នុង​ការ​ផ្ដល់​សេវា​ជូន​ដល់​ជន​ពិការ​។​

សូមជម្រាប​ថា​ ​គម្រោង​ដែល​ផ្ដួចផ្ដើម​ដោយ​សហភាព​អឺរ៉ុប​ ​”​ការរាប់​បញ្ចូល​ ​(​Inclustion​ ​Plus​)​”​ ​មាន​រយៈពេល​ ​៣ឆ្នាំ​ ​ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សង្គម​ស៊ីវិល​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​ក្នុង​ការ​ផ្ដល់​សេវា​ជូន​ដល់​ជន​ងាយ​រងគ្រោះ​ ​នៅ​កម្ពុជា​ ​អនុវត្ត​ដោយ​អង្គការ​មនុស្សជាតិ​ ​និង​ការរាប់​បញ្ចូល​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​២ផ្សេងទៀត​ ​នៅ​ខេត្ត​កំពង់ចាម​ ​និង​ខេត្ត​ត្បូងឃ្មុំ​៕​

 

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម