Connect with us

ដឹង​តែ​រាំ​ហ៊ុយ​ដី​ទៀតហើយ​ជាមួយ​បទ​ថ្មី​ ​របស់​ ​Blackpink​ ​(​មាន​វីដេអូ​)​

​កូរ៉េ​ខាងត្បូង​៖​ ​ក្រុម​ចម្រៀង​នារី​កំពូល​របស់​កូរ៉េ​ខាងត្បូង​ ​បាន​វិល​ត្រលប់​មក​អង្រួន​បេះដូង​យុវវ័យ​សារ​ជាថ្មី​ម្តង​ទៀតហើយ​ ​ជាមួយនឹង​បទ​ ​“​KILL​ ​THIS​ ​LOVE​”​ ​ដែល​ទើបតែ​ចេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​


​បទ​នេះ​ ​ត្រូវ​បានខាង​ផលិតកម្ម​ ​YG​ ​និយាយ​ថា​ ​ជា​បទ​ដែល​មាន​ឥទ្ធិពល​ជាង​បទ​ ​«​DDU​-​DU​ ​DDU​-​DU​»​ ​ហើយ​ក្បាច់​រាំ​សម្រាប់​បទ​ថ្មី​របស់​ ​BLACKPINK​ ​នេះ​គឺ​ត្រូវ​បាន​បង្វឹក​ដោយ​កំពូល​អ្នកបង្រៀន​ក្បាច់​រាំ​ ​៤រូប​ដ៏​ល្បី​ៗ​ ​ក្នុង​ពិភពលោក​។​ ​​ចំពោះ​វីដេអូ​បទចម្រៀង​ថ្មីនេះ​ ​Blackpink​ ​និង​ក្រុមការងារ​ចំណាយពេល​សម្រុក​ថត​ ​៤យប់​ ​៤ថ្ងៃ​ ​ទម្រាំតែ​ថត​ចប់​។​ ​​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អាល់ប៊ុម​ថ្មី​របស់​ ​Blackpink​ ​មាន​បទចម្រៀង​ចំនួន​ ​៥បទ​ ​ដែល​មាន​ដូចជា​ ​“​Kill​ ​This​ ​Love​”​ ​“​Don’t​ ​Know​ ​What​ ​To​ ​Do​”​ ​“​Kick​ ​It​”​ ​“​Hope​ ​Not​”​ ​និង​ ​“​DDU​-​DU​ ​DDU​-​DU​”​ ​(​Remix​ ​version​)​៕​

​ចង់​ដឹង​ថា​បទ​ថ្មី​របស់​ ​Blackpink​ ​ពិរោះ​យ៉ាងណា​ ​សូម​អញ្ជើញ​ទស្សនា​ទាំងអស់គ្នា​៖​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម