Connect with us

តារា​ស្រី​ហុងកុង​ ​Carman​ ​Lee​ ​វ័យ៤៥ឆ្នាំ​ហើយ​ ​មើលទៅ​អាយុ២០បាន​បង្ហើប​ពី​អាថ៌កំបាំង​

ហុងកុង​៖​ ​អ្នកនាង​ ​Carman​ ​Lee​ ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​តាំងពី​ឆ្នាំ១៩៩៥​ ​មុន​ពេល​ទីក្រុង​ហុងកុង​ត្រូវ​បាន​ផ្ទេរ​មក​ប្រទេស​ចិន​វិញ​។​
​នាង​បាន​សម្តែង​រឿង​”​ ​The​ ​Return​ ​of​ ​the​ ​Condor​ ​Heroes​”​ ​ជាមួយនឹង​តារា​សម្តែង​ប្រុស​ ​Louis​ ​Koo​ ​និង​ទទួល​បាន​ងារ​ជា​ ​“​The​ ​Prettiest​ ​Little​ ​Dragon​ ​Girl​ ​ever​”​ ​ស្រី​ដែល​សម្តែង​ជា​កូន​នាគ​ដែល​ស្អាត​ជាងគេ​។​ ​រូបភាព​ ​និង​ ​វីដេអូ​របស់​តារា​សម្តែង​ដែល​មាន​វ័យ៤៥ឆ្នាំ​នៅ​លើ​គណនេយ្យWeibo​ ​ទទួល​បានការ​កោតសរសើរ​ពីសំណាក់​អ្នកគាំទ្រ​ពី​សម្រស់​ដ៏​វ័យក្មេង​របស់​នាង​។​ ​

​តើ​នាង​មាន​អាថ៌កំបាំង​អ្វីខ្លះ​បាន​ធ្វើ​ឱ្យ​សម្រស់​និង​សាច់​នៅតែ​ចាំ​បែបនេះ​?​ ​​

Lee​ ​បាន​បង្ហើប​ប្រាប់​ថា​ការ​ធ្វើលំ​ហាត់ប្រាណ​ទៀងទាត់​គឺជា​គន្លឹះ​។​ ​នាង​បាន​ធ្វើលំ​ហាត់ប្រាណ​យ៉ាងតិច​ណាស់៣ដង​ក្នុង១សប្តាហ៍​ ​ពេលខ្លះ​ក៏​ហាត់​រៀងរាល់ថ្ងៃ​ពី​ ​Warming​ ​up​ ​រហូតដល់Cooling​ ​down​ ​រយៈពេល២ម៉ោង​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម