Connect with us

អតីត​ប្រពន្ធ​ថៅកែ​ ​Amazon​ ​ក្លាយជា​ស្ដ្រី​ដែល​មានទ្រព្យ​សម្បត្តិ​លំដាប់​ទី៣លើ​លោក​ ​

​បរទេស​ ​÷​ ​លោក​ ​Jeff​ ​Bezos​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាមេរិក​ ​Amazon​ ​បានសម្រេច​ចែកទ្រព្យ​សម្បត្តិ​របស់​លោក​ ​ចំនួន​ ​២៥ភាគរយ​ ​ទៅ​ឱ្យ​អតីត​ភរិយា​ ​គឺ​ ​លោកស្រី​ ​MacKenzie​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោកស្រី​ ​MacKenzie​ ​កាលពី​ថ្ងៃទី៤​ ​ខែមេសា​ ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​Twitter​ ​។​ ​

​លោកស្រី​ ​នឹង​ទទួល​បានទ្រព្យ​សម្បត្តិ​ស្មើនឹង​ ​៣៥ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយជា​ស្ត្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ ​លំដាប់​ទី៣​ ​នៅ​លើ​ពិភពលោក​។​ ​យ៉ាងណាក៏ដោយ​ ​ទ្រព្យសម្បត្តិ​របស់​លោកស្រី​ ​MacKenzie​ ​នឹង​ត្រូវ​ដាក់ជា​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ​Amazon​ ​ដែល​មានតម្លៃ​សរុប​ ​១៤៣ពាន់​លាន​ដុល្លារ​អាមេរិក​ ​។​

​ក្រោយ​លែងលះ​ ​លោក​ ​Bezos​ ​មេ​ ​Amazon​ ​នៅតែ​ជា​បុគ្គល​ដែល​មាន​ជាងគេ​នៅ​លើ​ពិភពលោក​ ​ដោយមាន​ទ្រព្យសម្បត្តិ​សរុប​ជាង​ ​១១០​ ​ពាន់​លាន​ដុល្លារ​ ​គិត​ត្រឹម​ថ្ងៃទី៤​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​


​សូម​បញ្ជាក់​ថា​ ​លោក​ ​Bezos​ ​និង​ ​លោកស្រី​ ​MacKenzie​ ​បាន​រៀបការ​កាលពី​ឆ្នាំ១៩៩៣​ ​ពោល​គឺ​ ​១ឆ្នាំមុន​ការបង្កើត​ក្រុមហ៊ុន​ ​Amazon​ ​ហើយ​លោកស្រី​ ​MacKenzie​ ​ជា​បុគ្គលិក​ទីមួយ​របស់​ក្រុមហ៊ុន​។​ ​កាលពី​ឆ្នាំ២០១៨​ ​លោក​ ​Bezos​ ​ត្រូវ​បាន​គេ​ឃើញ​បណ្ដើរ​លោកស្រី​ ​Lauren​ ​Sanchez​ ​អតីត​ភរិយា​លោក​ ​Patrick​ ​Whitesell​ ​ប្រធាន​ក្រុមហ៊ុន​មួយ​នៅ​អាមេរិក​ ​ដែល​ទើបតែ​បាន​លែងលះ​គ្នា​ ​កាលពី​ចុងឆ្នាំ២០១៨​ ​ក្រោយពី​រៀបការ​បាន១៣ឆ្នាំ​៕​

​ប្រភព​៖​ ​Reuters​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

    Loading...

    ពេញនិយម