Connect with us

ដឹង​មូលហេតុ​ដែល​បទ​ថ្មី​របស់​ ​Blackpink​ ​ធ្វើ​ឱ្យ​គាំង​ចំនួន​អ្នកទស្សនា​លើ​ ​YouTube​ ​ហើយ​

​កូរ៉េ​ខាងត្បូង​៖​ ​បទចម្រៀង​ថ្មី​របស់​ ​Blackpink​ ​ដែល​មាន​ចំណងជើង​ថា​ ​“​KILL​ ​THIS​ ​LOVE​”​ ​កំពុងតែ​ធ្វើ​ឱ្យ​កក្រើក​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ទូទាំង​ពិភពលោក​។​ ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ ​គ្រាន់តែ​បទ​ថ្មី​របស់​ ​Blackpink​ ​ចេញ​ភ្លាម​ ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នកទស្សនា​លើ​ ​YouTube​ ​របស់​បទ​ថ្មីនេះ​គាំង​ដោយសារ​ ​YouTube​ ​រាប់​មិនទាន់​ចំនួន​អ្នក​ចូល​ទស្សនា​។​ ​


​តាមពិត​មូលហេតុ​ដែល​ធ្វើ​ឱ្យ​បទ​ថ្មី​របស់​ ​Blackpink​ ​គាំង​ចំនួន​អ្នកទស្សនា​លើ​ ​YouTube​ ​នោះ​គឺ​ដោយសារតែ​ ​Blinks​ ​ដែល​ជា​អ្នកគាំទ្រ​របស់​ ​Blackpink​ ​រួបរួម​គ្នា​ទៅ​ទស្សនា​បទ​ថ្មី​របស់​ ​Blackpink​ ​ដើម្បី​ឱ្យ​បទ​ថ្មីនេះ​ក្លាយជា​បទ​ដែល​មាន​អ្នក​ចូល​ទៅ​ទស្សនា​ច្រើនជាង​គេ​។​ ​ជាក់ស្តែង​យោង​តាម​ក្រុម​អ្នកគាំទ្រ​មួយ​ក្រុម​បានឱ្យ​ដឹង​ថា​ ​ពួកគេ​បាន​ចំណាយ​លុយ​ដើម្បី​ម៉ៅ​ហ៊ា​ង​កាហ្វេ​អ៊ី​ធើ​ណេត​មួយ​សម្រាប់​ធ្វើការ​ទស្សនា​បទ​ថ្មី​របស់​ ​Blackpink​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​បទ​ថ្មីនេះ​ជា​បទ​ដែល​មានសន្ទុះ​អ្នកទស្សនា​ច្រើនជាង​បទ​ ​«​DDU​-​DU​ ​DDU​-​DU​»​ ​ដែល​មាន​អ្នក​ចូល​ទៅ​ទស្សនា​ប្រមាណ​ ​៧០០​ ​លាន​ ​views​ ​នៅ​លើ​ ​YouTube​ ​ទៅទៀត​ ​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម