Connect with us

លោក​ ​ឌូទឺ​តេ​ ​ព្រមាន​បញ្ជូន​កង​អត្តឃាត​ ​បើ​ចិន​ហ៊ាន​ប៉ះ​កោះ​ដែល​មាន​ជម្លោះ​

​ហ្វីលីពីន​ ​÷​ ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ ​រ៉ូ​ទ្រី​ហ្គោ​ ​ឌូទឺ​តេ​ ​កាលពី​ល្ងាច​ថ្ងៃទី៤​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​បាន​ព្រមាន​ចំៗ​ចំពោះ​រដ្ឋាភិបាល​ចិន​ ​បើ​ហ៊ាន​ប៉ះ​កោះ​មួយ​ដែល​មាន​ជម្លោះ​ ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ដោយ​លោក​ ​អះអាង​ថា​ ​នឹង​បញ្ជូន​កង​អត្តឃាត​ ​ប្រឆាំង​នឹង​ចិន​។​

ការព្រមាន​របស់​លោក​ ​ឌូទឺ​តេ​ ​បាន​ធ្វើឡើង​ ​បន្ទាប់ពី​មហាយក្ស​ចិន​ ​បាន​ធ្វើ​សមយុទ្ធ​នៅ​ដែនសមុទ្រ​ ​ដែល​ជា​ចំណុច​ច្រក​ឆ្លងកាត់​របស់​វា​នា​ដឹកទំនិញ​ ​រាប់​សិន​ទ្រី​លាន​ដុល្លារ​អាមេរិក​។​ ​យោធា​ហ្វីលីពីន​ ​បានឱ្យ​ដឹង​ថា​ ​ឆ្មាំ​សមុទ្រ​ ​និង​ទូក​នេសាទ​ចិន​ ​ជាច្រើន​ ​បាន​ចូលលុក​លុយ​ក្នុង​តំបន់​កោះ​ជម្លោះ​ ​Pag​-​asa​ ​ដែល​ស្គាល់​ថា​ ​Thitu​ ​។​

​“​ខ្ញុំ​មិន​អង្វរ​ច្រើន​ទេ​ ​តែ​ខ្ញុំ​សូម​ប្រាប់​ថា​ ​ចេញ​ឱ្យ​ឆ្ងាយ​ពី​កោះ​ ​Pag​-​asa​ ​ព្រោះ​ខ្ញុំ​មាន​ទាហាន​នៅ​ទីនោះ​.​.​.​ ​បើ​អ្នកឯង​ ​(​ចិន​)​ ​ហ៊ាន​ប៉ះ​វា​តែមួយ​សរសៃសក់​ ​ច្បាស់ជា​មានរឿង​។​ ​ហើយ​ខ្ញុំ​នឹង​បញ្ជា​ឱ្យ​យោធា​ ​ត្រៀមខ្លួន​សម្រាប់​បេសកកម្ម​អត្តឃាត​”​ ​នេះ​ជា​ការ​បញ្ជាក់​របស់​ប្រធានាធិបតី​ហ្វីលីពីន​។​

​ចិន​ ​ហ្វីលីពីន​ ​ប៊្រុយ​ណេ​ ​ម៉ាឡេស៊ី​ ​តៃវ៉ាន់​ ​និង​វៀតណាម​ ​សុទ្ធតែ​អះអាង​ថា​ ​មាន​កោះ​ ​និង​ផ្លូវ​ទឹ​ក​រៀង​ៗ​ខ្លួន​ ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​សង្ស័យ​ថា​ ​មាន​ផ្ទុក​ឥន្ធនៈ​នៅ​បាតសមុទ្រ​ជ្រៅ​ ​៕​


​ប្រភព​៖​ ​AFP​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

    Loading...

    ពេញនិយម