Britney Spears មានវិបត្តិផ្លូវចិត្ត ដល់ថ្នាក់ពឹងឪពុក ជួយការងារសាមញ្ញប្រចាំថ្ងៃ
បរទេស÷ តារាចម្រៀង Britney Spears បានចូលសម្រាកមន្ទីរពេទ្យ ដើម្បីថែទាំសុខភាពផ្លូវចិត្ត កាលពីចុងខែមីនា ហើយនឹងត្រូវសម្រាករយៈពេល ១ខែ ។
ប្រភពជិតស្និតជាមួយតារាស្រីវ័យ៣៧ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានបរទេសថា Britney មិនបានទទួលទានគ្រឿងស្រវឹង ឬសេពគ្រឿងញៀនឡើយ។ នាង មិនសូវទុកចិត្តលើអ្នកនៅជុំវិញខ្លួនឡើយ និងបានពឹងពាក់ឪពុករបស់នាងដើម្បីជួយការងារសាមញ្ញប្រចាំថ្ងៃ។ ជាការកត់សម្គាល់ កាលពីខែមករា ឆ្នាំ២០១៩ ម្ចាស់បទ Baby One More Time បាន បង្ហើបថា នាងសម្រេចចិត្ត ផ្អាកពីសិល្បៈមួយរយៈ ដើម្បីជួយមើលថែឪពុកដែលមានបញ្ហាពោះវៀន ។
សូមជម្រាបថា Britney ទទួលបានការតាមដានដិតដល់ពីឪពុករបស់នាង តាំងពីខែមករា ឆ្នាំ២០០៨ នៅពេលដែលនាង មានបញ្ហាផ្លូវចិត្ត និងត្រូវបញ្ជូនទៅឱ្យគ្រូពេទ្យពិនិត្យព្យាបាល៕
ប្រភព៖ Metro
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍