Connect with us

VJ​ ​សុភា​ ​អ្នក​ផ​លិ​តកម្មវិធី​របស់​ស្ថានីយ​ទូរទស្សន៍​ ​MyTV​ ​គ្រោង​ចូល​រោង​ការ​ឆាប់​ៗ​នេះ​

​ភ្នំពេញ​៖​ ​VJ​ ​សុភា​ ​អ្នក​ផលិតកម្ម​វិធី​ស្ថានីយ​ទូរទស្សន៍​ ​MyTV​ ​និង​ ​CTN​ ​បាន​ចុះ​អេតាស៊ីវិល​ ​ជាមួយ​អតីត​ពិធីការនី​ក្នុង​កម្មវិធី​ ​“​សុខភាព​ថ្ងៃនេះ​”​ ​របស់​ទូរទស្សន៍​ ​MyTV​ ​កញ្ញា​ ​អន​ ​រ៉ា​ស៊ី​សុ​មេត្តា​ ​ហៅ​ ​”​ណូម័រ​”​ ​។​ ​ចំណងស្នេហា​របស់​អ្នក​ទាំងពីរ​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​។​ ​ហើយ​ ​រហូតមកដល់​ពេលនេះ​ ​គាត់​ទាំងពីរ​នាក់​បាន​យល់ចិត្ត​យល់​ថ្លើម​គ្នា​រហូត​បានសម្រេច​ចិត្ត​ថា​ ​និង​ចូល​រោងការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​ ​

តាម​ការ​រៀបរាប់​របស់​ម្តាយ​ ​កញ្ញា​ ​អន​ ​រ៉ា​ស៊ី​សុ​មេ​ត្ត​ ​ហៅ​ ​”​ណូ​ ​ម័រ​”​ ​បាន​ប្រាប់​ក្រុមការងារ​ ​MyTV​ ​Plus​ ​ថា​”​សំខាន់​គាត់​ចង់​ឃើញ​កូន​ទាំងពីរ​នាក់​ចេះ​ស្រឡាញ់​គ្នា​ ​និង​ឱ្យ​តំលៃ​គ្នា​ទៅវិញទៅមក​ ​គាត់​មិនដែល​ទាមទារ​ចង់បាន​អ្វី​ពី​កូន​ឡើយ​”​ ​តាម​ការសង្កេត​របស់​ក្រុមការងារ​ ​MyTV​ ​Plus​ ​បានឃើញ​ថា​ ​អ្នក​ទាំងពីរ​មិនដែល​ឃ្លាតពី​គ្នា​មួយ​ជំហាន​ណា​ឡើយ​។​ ​ហើយ​ទៅណាមកណា​ ​គឺ​តែងតែ​ទៅជាមួយ​គ្នា​ ​ជាពិសេស​កម្មវិធី​ថ​ត​ស្ព​ត​ ​កម្មវិធី​ប្រគុំ​តន្ត្រី​ជាដើម​។​ ​តែ​នៅពេល​នេះ​ ​VJ​ ​សុភា​ ​និង​ ​កញ្ញា​ ​អន​ ​រ៉ា​ស៊ី​សុ​មេត្តា​ ​ហៅ​ ​”​ណូ​ ​ម័រ​”​ ​បានសម្រេច​ចិត្ត​ចុះ​អេតាស៊ីវិល​ ​ហើយ​ប្រកាស​ថា​នឹង​ចូល​រោងការ​នៅក្នុង​ពេល​ឆាប់​ៗ​នេះ​ ​៕​

 
​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម