Connect with us

គជប បានទទួល ២ ៥២៥បណ្ដឹងពីគណបក្សនយោយបាយ ពាក់ព័ន្ធនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត

គិតត្រឹមថ្ងៃទី១ សីហា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានទទួលពាក់បណ្ដឹងចំនួន ២៥២៥បណ្ដឹងមកពីគណបក្សនយោបាយចំនួន៣ ក្នុងនោះមានគណបក្សប្រជាជន៣បណ្ដឹង, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន២បណ្ដឹង និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានរហូតដល់ ២៥២០បណ្ដឹង។

សេចក្ដីប្រកាសព័ត៌មានមួយរបស់ គជបចុះថ្ងៃទី១ សីហា ឆ្នាំ២០១៨ បានបង្ហាញថា នៅក្នុងចំណោមពាក្យបណ្ដឹងទាំងនោះរួមមាន បណ្ដឹងសុំឱ្យផ្តន្ទាទោស៣៤បណ្ដឹង ហើយបណ្ដឹងពាក្យព័ន្ធនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោតមានចំនួន ២៨៩១បណ្ដឹង។

តែរហូតមកដល់ពេលនេះសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថារាប់ពាក្យបណ្ដឹងមួយភាគធំត្រូវបានដោះស្រាយ និងសម្របសម្រួល គឺនៅសល់តែបណ្ដឹងចំនួន៥១៦ប៉ុណ្ណោះដែលកំពុងដោះស្រាយ។

សូមបញ្ជាក់ថាក្នុងចំណោមមណ្ឌលបោះឆ្នោតទាំង២៥រាជធានីខេត្ត មានមណ្ឌលចំនួន២ដែលមិនមានពាក្យបណ្ដឹង គឺបណ្ឌលខេត្តព្រះសីហនុ និងមណ្ឌលខេត្តព្រះវិហារ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម