ជំងឺប៉េស្តជ្រូកអាហ្វ្រិក ផ្ទុះឡើងជាលើកដំបូង នៅកម្ពុជា
ភ្នំពេញ ÷ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថ្មីៗនេះថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងជាលើកដំបូង នៅកម្ពុជា បន្ទាប់ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរកឃើញវត្តមានជំងឺនេះ ពីវត្ថុវិភាគឈាមជ្រូកចំនួន ៥ក្បាល របស់កសិករចិញ្ចឹមជ្រូកពូជកណ្ដុរជាលក្ខណៈព្រលែង ពីភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ការប្រកាសនេះ គឺបន្ទាប់ពីមានករណីផ្ទុះរាលដាលបណ្ដាលឱ្យជ្រូកឈឺ និងងាប់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ ហើយមន្ទីរកសិកម្មខេត្តរតនគិរី បានយកវត្ថុវិភាគជូនអគ្គនាយកដ្ឋានសុខភាពសត្វ ដើម្បីធ្វើការពិនិត្យ ។
ក្រសួងកសិកម្ម បានអំពាវនាវដល់អភិបាលខេត្តរតនគិរី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយផ្ដល់កិច្ចសហការក្នុងការអនុវត្តវិធានការបច្ចេកទេសរបស់មន្ត្រីជំនាញ ក្នុងការពង្រឹងការទប់ស្កាត់ចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីតំបន់ផ្ទុះជំងឺខាងលើ ក្នុងរង្វង់កាំ ៣គីឡូម៉ែត្រ ដើម្បីអនុវត្តវិធានការបច្ចេកទេសបសុព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍