លោក Scott Neeson បង្ហាញក្តីរំភើបចំពោះការឆ្លើយតបនានា ក្រោយភ្លើងឆេះសហគមន៍ពលរដ្ឋក្រីក្រ
ភ្នំពេញ ÷ លោក Scott Neeson យល់ឃើញថា ផ្តើមចេញពីសោកនាដកម្មដោយភ្លើងឆេះសហគមន៍ CCF ប្រទេសកម្ពុជា បានដើរមកដល់ចំណុចដ៏គួរឱ្យរំភើបក្រៃលែងមួយ ។
លោក បានលើកឡើងថា “អព្ភូតហេតុ” តូចៗជាច្រើននាំអោយយើងមកដល់ចំណុចនេះ ។ លោក សូមសម្តែងចំណាប់អារម្មណ៍ខ្លីៗ ប៉ុន្តែយ៉ាងណាមិញ មានសកម្មភាព និងការចូលរួមរបស់បុគ្គលជាច្រើននាក់ ដើម្បីមកដល់ចំនុចនេះ។
លោក Scott Neeson បានរម្លឹកថា កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅនេះ អគ្គិភ័យ បានបំផ្លាញផ្ទះប្រជាពលរដ្ឋក្រីក្រនៅតំបន់ស្ទឹងមានជ័យ ដែលអាចចាត់ជាតំបន់ក្រីក្រ និងលំបាកបំផុតនៅក្នុងប្រទេស ។ ត្រឹមរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ គ្រួសារទាំងនោះ គ្មាននៅសេសសល់អ្វីឡើយ ក្រៅពីសំលៀកបំពាក់ជាប់ខ្លួន ។ នេះជាទិដ្ឋភាពដ៏អាណោចអាធមចំពោះគ្រួសាររងគ្រោះ។
ក្នុងគ្រានោះដែរ លោក ស្ថិតក្នុងរដ្ឋកាលីហ្វញ៉ា ហើយត្រូវត្រឡប់មកកម្ពុជាវិញនៅថ្ងៃបន្ទាប់។ នៅមុនពេលមកដល់កម្ពុជា ក្រុមការងារសេវាសហគមន៍ (Community Outreach) ដឹកនាំដោយ លោក ហូយ លាងហ័ន បានជួយផ្លាស់ទីលំនៅគ្រួសារទាំងអស់នោះ (ខ្លះទៅនៅសាលារៀនដែលនៅក្បែរ) ផ្ដល់អាហារដល់ពួកគាត់ជាប្រចាំ និងព្យាបាលអ្នកដែលមានជំងឺ។ ការងារនេះ ត្រូវចំណាយពេលទាំងថ្ងៃ ទំាងយប់ ប៉ុន្តែក្រុមការងារសេវាសហគមន៍របស់យើងនៅតែអាចធានាបានថា គ្រួសារទាំងអស់ និងបុគ្គលគ្រប់រូបសុទ្ធតែទទួលបានការយកចិត្តទុកដាក់។
ក្រោយមកទៀត យើងទទួលបានជំនួយពីបងប្អូនខ្មែរក្នុងប្រទេសកម្ពុជា ហើយ ប្រជាពលរដ្ឋ សាលារៀន ក្រុមហ៊ុន និងស្ថានទូតនានា បានចូលរួមចំណែកបរិច្ចាគសំលៀកបំពាក់ អាហារ ទឹក អង្ករ តង់ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗទៀត។ ខ្លះទៀតជួយរៃអង្គាសថវិកាពីមិត្តភក្តិ សិស្ស និងមិត្តរួមការងារផងដែរ ។
បន្ទាប់មកទៀត យើងទទួលបានជំនួយពីលោកស្រី ពេជ្រ ច័ន្ទ មុន្នី ដែលជាភរិយាដ៏អស្ចារ្យរបស់លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ច័ន្ទ មុន្នី ជាញឹកញយតែងតែជាបុគ្គលដំបូងគេដែលបានចូលរួមដោះស្រាយបញ្ហាផ្សេងៗ ឬ អំឡុងពេលមានតម្រូវការជំនួយចាំបាច់។
លើកនេះ លោកទាំងពីរ បានរៃអង្គាសជំនួយពីមិត្តភក្តិ និងសហការីជាច្រើន។ យើងបានទទួលបានកម្លាំងចិត្ត និងការចូលរួម ហើយបញ្ហាហាក់ប្រសើរជាងមុនបន្ដិច។ លុះក្រោយមកទៀត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមបរិច្ចាគយ៉ាងធំធេង ។ សាមគ្គីភាពនេះ គឺគ្រប់គ្រាន់សម្រាប់ថ្លៃសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋរងគ្រោះ។
ដោយឡែក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួយលើការតបណ្ដាញទឹកជូនប្រជាពលរដ្ឋភ្លាមៗ ។ បន្ថែមពីនេះ លោក សន្យាថា នឹងរៀបចំការិយាល័យរណប នៅសាលា Neeson Cripps Academy ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារថ្មីជូនប្រជាពលរដ្ឋ ។ ជាការពិត លោក ទើបត្រឡប់មកវិញ មិនទាន់បាន ២៤ ម៉ោងផង ហើយក៏មិនទាន់បានសុំជំនួយពីខាងណានៅឡើយដែរ ប៉ុន្តែ លោក ទទួលបានជំនួយគ្រប់ទិសទី ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ។ឮ
តាមរយៈជំនួយបរិច្ចាគពីប្រភពផ្សេងៗ ជាពិសេសក្នុងជួររាជរដ្ឋាភិបាល ទស្សនវិស័យក្នុងការបង្កើតសហគមន៍មួយថ្មីស្រឡាង ដែលរួមមានផ្ទះសំបែងសមរម្យ ប្រព័ន្ធលូរ បន្ទប់ទឹក និងសុវត្ថិភាព គឺអាចសម្រេចទៅបាន ។
លោក សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល អ្នកចូលរួមបរិចា្ចគផ្ទាល់ ឬ រៃអង្គាសថរិកាពីមិត្តភក្តិ ក្រុមហ៊ុន ស្ថាប័ននានា ក៏ដូចជាប្រជាពលរដ្ឋរាប់រយនាក់ ដែលចូលរួមផ្ដល់ជាសំលៀកបំពាក់ ទឹក អាហារ និងតង់ជាដើម។ សាមគ្គីភាពក្នុងការជួយសហគមន៍ក្រីក្រនេះ សរបញ្ជាក់អោយឃើញថា កម្ពុជាជាប្រទេសមួយដែលអាចមើលថែខ្លួនឯងបាន ។
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍