មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា ដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជាទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិក
តបតាមការអញ្ជើញរបស់ មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី ៨ ដល់ ១២ ខែមេសា ឆ្នាំ២០១៩ នៅសហរដ្ឋអាមេរិក។
ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក នឹងចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក « PASOC 19 »។ នាឱកាសនោះផងដែរ មេបញ្ជាការកងទ័ពជើងគោក នឹងជួបពិភាក្សាការងារជាមួយ មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិកនៃកងទ័ពសហរដ្ឋអាមេរិក ក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។
ទោះបីកន្លងទៅមជ្ឈដ្ឋានប្រឆាំងមួយចំនួន ខំបំប៉ោងថា សហរដ្ឋអាមេរិក បានដាក់លោកឧត្តមសេនីយ៍ ក្នុងបញ្ជីបម្រាមមិនឱ្យទៅសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាល និ ងកងទ័ពសហរដ្ឋអាមេរិក នៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយ លោកឧត្តមសេនីយ៍ឯក ជាក់ស្តែងការអញ្ជើញ លោកឧត្តមសេនីយ៍ឯក ទៅទស្សនកិច្ចផ្លូវការនេះ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍