ខែចេត្រចូលឆ្នាំ ក្តៅអ៊ីចឹង ញ៉ាំផ្លែឈើអស់នេះដើម្បីបំពេញជាតិទឹកបានយ៉ាងងាយ
ទឹកដូង និង ផ្លែឈើប៉ុន្មានមុខនេះស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹកបានយ៉ាងងាយ អាកាសធាតុក្តៅខ្លាំង។ រាងកាយយើងងាយនឹងបាត់បង់ជាតិខ្លាំងណាស់។
ក្រៅពីផឹកទឹកឲ្យបានច្រើន ផ្លែឈើក្នុងស្រុកយើងមួយចំនួនក៏សម្បូរជាតិទឹក ញ៉ាំទៅមានប្រយោជន៍ចំពោះសុខភាព ថែមទាំងជួយបំពេញកង្វះជាតិទឹកក្នុងរាងកាយយើងទៀត នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
- ទឹកដូង៖ មានក្លិនក្រអូប រសជាតិផ្អែមត្រជាក់ ទឹកដូង អាចជួយបំពេញជាតិទឹកដែលបាត់បង់ពីរាងកាយ ដោយសារសម្បូរអេឡិចត្រូលីត។ កង្វះជាតិទឹក ក៏ដូចជាការបាត់បង់ជាតិទឹក តែងកើតមានឡើងនៅពេលយើង រាក ក្អួត ឬបែកញើសខ្លាំង។ មិនតែប៉ុណ្ណោះ ទឹកដូង ជាប្រភពសំខាន់របស់កាបូអ៊ីដ្រាត ជួយពង្រឹងថាមពលរាងកាយឡើងវិញថែមទៀតផង។
- ឪឡឹក៖ ឪឡឹកញ៉ាំទៅឆ្ងាញ់ត្រជាក់ចិត្ត ផ្តល់គុណប្រយោជន៍ច្រើនចំពោះសុខភាព ព្រោះវាសម្បូរវីតាមីន A និង C ហើយថែមទាំងអាចបំពេញជាតិក្នុងខ្លួនយើងនារដូវក្តៅបានយ៉ាងងាយ ព្រោះក្នុងផ្លែឪឡឹកមានជាតិទឹកដល់ទៅ ៩០% ឯណោះ។
- ក្រូចពោធិ៍សាត់៖ នរណាៗក៏ដឹងដែរថា ក្រូចពោធិ៍សាត់ល្អចំពោះសុខភាពខ្លាំង វាសម្បូរវីតាមីន C ឯជាតិទឹកក៏សម្បូរដែរ យើងអាចញ៉ាំផ្លែក្រូចក៏បាន ឬញ៉ាំទឹកក្រូចក៏បាន ដាក់ទៅស្រស់មាត់ មានកម្លាំងភ្លាម។
- ទទឹម៖ គ្រាប់ទទឹមមានពណ៌ស្រស់ស្អាត រសជាតិផ្អែម សម្បូរទៅដោយជាតិកាកសរសៃល្អចំពោះឆ្អឹង ហើយក៏សម្បូរជាតិទឹកដែរ។ នៅពេលយើងអស់កម្លាំង ខ្វះជាតិទឹក ញ៉ាំទៅមានកម្លាំងព្រឺស។


- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍