នាយករដ្ឋមន្ត្រីកាណាដា ជូនពរពលរដ្ឋខ្មែរ និងខ្មែរកម្ពុជាក្រោមនៅកាណាដា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
លោកនាយករដ្ឋមន្ត្រីប្រទេសកាណាដា Justin Trudeau បានចេញសារលិខិតជូនពរដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសខ្មែរកម្ពុជាក្រោម ដែលរស់នៅប្រទេសកាណាដា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩ ខាងមុខនេះ។
ខ្លឹមសារបានរៀបរាប់ដូចខាងក្រោម៖
ជូនចំពោះមិត្តភ័ក្តិជាទីរាប់អាន, ខ្ញុំមានសេចក្ដីរីករាយ ក្នុងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកវត្តខ្មែរកម្ពុជាក្រោមនៅក្រុង Hamilton ក្នុងឱកាសប្រារព្ធពិធីចូលឆ្នាំថ្មីខាងមុខនេះ។ នេះជាឱកាសដ៏ពិសេស ដើម្បីជួបជុំក្រុមគ្រួសារ និងមិត្តភ័ក្តិ ពិភាក្សាពីការងារកាលពីឆ្នាំចាស់ ព្រមទាំងសម្លឹងទៅមុខដោយក្ដីអំណរ និង សុទិដ្ឋិនិយម។ នៅទូទាំងប្រទេសកាណាដា និងជុំវិញពិភពលោក សហគមន៍ទាំងឡាយ នឹងសាទរឆ្នាំថ្មី ឆ្នាំជ្រូក ដែលជាសត្វតំណាងឱ្យទ្រព្យសម្បត្តិ និងវិបុលភាព។ វិស្សមកាលនេះ ក៏ផ្ដល់នូវឱកាសដ៏សំខាន់ ដើម្បីទទួលស្គាល់នូវការរួមចំណែកដ៏ធំធេងរបស់ពលរដ្ឋកាណាដា ដែលមានដើមកំណើតពីបុព្វបុរសខ្មែរ និងការបន្តធ្វើរបស់ពួកគេ សម្រាប់ប្រទេសរបស់យើង។ យើងក៏សូមឆ្លៀតឱកាសនេះ ដើម្បីផ្ដល់កិត្តិយសដល់បងប្អូនចម្រុះជាតិសាសន៍ ដែលបានធ្វើឱ្យប្រទេសមួយនេះ ជាទីកន្លែងដ៏អស្ចារ្យសម្រាប់ការរស់នៅផងដែរ។
សូមទទួលយកនូវការជូនពរឆ្នាំថ្មីពីខ្ញុំ។
ហត្ថលេខា
Justin Trudeau
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍