Connect with us

តោះ​ទៅ​មើលរូប​ភាព​ស្អា​តៗ​ ​របស់​តារាចម្រៀង​ថ្មី​របស់​ ​TMS​

ភ្នំពេញ​៖​ ​TMS​ ​បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​តារាចម្រៀង​យុវវ័យ​ដែល​មាន​ទេពកោសល្យ​មក​ជ្រក​ក្រោម​ដំបូល​តែមួយ​។​ ​ថ្មី​ៗ​នេះ​គ្រួសារ​តារា​ ​TMS​ ​បាន​នាំគ្នា​ធ្វើការ​ថតរូប​ថ្មី​សម្រាប់​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ ​២០១៩នេះ​ ​ដែល​ទទួល​ថត​ដោយ​ ​Korkostudio​។​ ​ស្ទី​ឌី​យូ​នេះ​គឺជា​កន្លែង​ថតរូប​ថ្មី​មួយ​បែប​សិល្បៈ​ ​ដែល​មាន​តា​រា​ល្បី​ៗ​ជាច្រើន​ចូលចិត្ត​ធ្វើការ​ថតរូប​នៅ​ទីនោះ​ផង​ដែរ​។​

​ទោះបី​ទីកន្លែង​នេះ​ទើបតែ​បង្កើត​ពិតមែន​ ​ក៏Korkostudio​ ​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ ​ជាមួយនឹង​ស្នាដៃ​រូប​ថ​ត​ប្លែក​ៗ​ដែល​ខុសពី​គេ​ ​ពីព្រោះ​ ​ទីកន្លែង​នេះ​ភាគច្រើន​ផ្តោត​លើ​ការ​ថតរូប​បែប​សិល្បៈ​ ​ឬ​ ​រូបភាព​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដូចជា​រូប​សម្រាប់​គ្របមុខ​ ​រូប​ម្ហូបអាហារ​ ​និង​រូប​ផលិតផល​ជាដើម​។​ ​

​គ្រួសារ​តារា​ ​TMS​ ​ថ្មី​ទាំងនេះ​មាន​សមាជិក​ដូចជា​ ​លោក​ ​នូ​ ​ឧសភា​ ​កញ្ញា​ ​ស៊ី​រ៉ា​ ​កញ្ញា​ ​ដា​លី​ណា​ ​លោក​ ​ធី​រៈ​ ​និង​ ​កញ្ញា​ ​ធីតា​ដែល​ជា​ជ័យលាភី​របស់​កម្មវិធី​ ​Acoustic​ ​Box​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​MYTV​ ​ផង​ដែរ​។​ ​ចង់​ដឹង​ថា​គ្រួសារ​ ​TMS​ ​ថ្មី​ ​មាន​រូបថត​ស្អា​តៗ​យ៉ាងណា​ ​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៖​

Loading...

ពេញនិយម