Connect with us

ពលរដ្ឋ​ជិត​ ​១ម៉ឺន​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​ ​ធ្លាក់ខ្លួន​ឈឺ​ ​ដោយសារ​ខ្យល់ពុល​

​ប្រទេស​ថៃ​៖​ ​យ៉ាងហោចណាស់​ ​ប្រជាពលរដ្ឋ​ប្រមាណ​ ​៨៦០០នាក់​ ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​ ​ជួបនឹង​បញ្ហា​ផ្លូវដង្ហើម​ ​និង​បាន​ស្វែងរក​ការ​ព្យាបាល​ ​គិត​ចាប់តាំងពី​ខែមករា​ ​ឆ្នាំ២០១៩មក​ ​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​របស់​ការិយាល័យ​សន្តិសុខ​ ​សុខភាព​ជាតិ​ថៃ​នា​ពេល​ថ្មី​ៗ​នេះ​។​ ​បញ្ហា​នេះ​ ​ងាយ​ប៉ះពាល់​ដល់​អ្នក​ដែល​មាន​ផ្ទុក​ជំងឺបេះដូង​ ​ថ្លើម​ ​និង​ផ្លូវដង្ហើម​ ​ព្រមទាំង​អ្នកជំងឺ​អា​ឡែ​ក​ហ្សី​។​

​ខ្យល់ពុល​ ​PM2.5​ ​បាន​ឈាន​ដល់កម្រិត​ប្រកាស​អាសន្ន​ ​គិត​ចាប់ពី​ខែកុម្ភៈ​ ​ឆ្នាំ២០១៩មក​។​ ​រដ្ឋាភិបាល​ថៃ​បាន​អះអាង​ថា​ ​ខ្យល់ពុល​នេះ​ ​បង្កឡើង​ដោយ​ការ​ដុត​ដំណាំ​នៅក្នុង​រដូវប្រាំង​ ​ព្រមទាំង​ផ្សែង​ចេញពី​រោងចក្រ​ ​និង​ ​យានយន្ត​នៅ​ទីក្រុង​ផង​ដែរ​។​ ​ខេ​ត្ត​ឈៀង​ម៉ៃ​ ​និង​បណ្ដា​ខេត្ត​មួយចំនួន​នៅ​ភាគ​ខាងជើង​ថៃ​ ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ ​ក្នុងរយៈពេល​ ​៣ខែ​កន្លងទៅ​។​ ​

​អាជ្ញាធរ​ថៃ​ ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​ ​ពាក់​ម៉ាស​ ​N95​ ​នៅពេល​ចេញក្រៅ​ផ្ទះ​ ​និង​ត្រូវ​ព្យាយាម​នៅក្នុង​ផ្ទះ​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ជាង​នេះ​ទៅទៀត​ ​អាជ្ញាធរ​ថៃ​ ​បាន​ធ្វើការ​ចែក​ម៉ាស​ជូន​ដោយ​ឥតគិតថ្លៃ​ ​នៅ​តាម​តំបន់​មួយចំនួន​ផង​ដែរ​៕​

​ប្រភព​៖​ ​Bangkok​ ​Post​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម