Connect with us

ក្រុមហ៊ុន​ ​Cellcard​ ​សម្ពោធ​កម្មវិធី​ ​Super​ ​Data​ ​Race​ ​ជាថ្មី​នៅក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញ​:​ ​នៅ​ថ្ងៃអាទិត្យ​នេះ​ ​សិស្ស​វិទ្យាល័យ​ជាច្រើន​នាក់​បាន​ជួបជុំគ្នា​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ ​សម្រាប់​កម្មវិធី​ ​Super​ ​Data​ ​Races​ ​ជាលើកដំបូង​របស់​ ​Cellcard​ ​។​

​Super​ ​Data​ ​Race​ ​គឺជា​ប្រភេទ​កម្មវិធី​ហ្គេម​កម្សាន្ត​មួយ​ដែល​បាន​បង្កើត​ឡើង​ដើម្បី​យុវវ័យ​ ​និង​ ​ផ្តល់​ឱ្យ​ពួកគេ​សាកល្បង​។​ ​ហើយ​ពួកគេ​បាន​ទទួល​បទ​ពិ​សោ​ន៏​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន​នៅក្នុង​ប្រទេស​។​

​ភាព​ជោគជ័យ​លើ​បណ្តាញ​សេវា​របស់​ក្រុមហ៊ុន​សែល​កាត​ត្រូវ​បាន​ទទួលស្គាល់​ពី​ស្ថាប័ន​ជាច្រើន​ទាំង​ក្នុង​ស្រុក​ ​ទាំង​ក្នុង​តំបន់​ ​និង​ពិភពលោក​ ​រហូតដល់​ទទួល​បាន​ពានរង្វាន់​ជាច្រើន​ ​ជាបន្តបន្ទាប់​ ​និង​ ​ផ្ទួន​ៗ​គ្នា​ ​ពី​ ​Ookla​ ​និង​ ​Opensignal​ ​ដែល​ជា​ស្ថាប័ន​ជំនាញ​ ​និង​ ​ឈានមុខ​គេ​ក្នុង​ពិភពលោក​ ​លើ​ការ​ធ្វើតេស្ត​លើ​បណ្តាញ​សេវា​។​

​ពានរង្វាន់​ចុងក្រោយ​បំផុត​បាន​បង្ហាញថា​ ​បណ្តាញ​ ​4G​ ​LTE​ ​របស់​ក្រុមហ៊ុនCellcard​ ​មិន​ត្រឹមតែ​លឿន​ជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​នៅ​ខេត្តសៀមរាប​ ​និង​ ​ព្រះសីហនុ​ផង​ដែរ​។​

​ការ​ប្រណាំង​ ​Super​ ​Data​ ​Races​ ​នឹង​ផ្តល់​ឱ្យ​សិស្ស​នូវ​បទ​ពិសោធ​ផ្ទាល់​នៃ​ល្បឿន​ទិន្នន័យ​ចល័ត​ ​ខណៈ​ដែល​ផ្តល់​ឱ្យ​ពួកគេ​នូវ​ឱកាស​ដើម្បី​រីករាយ​ជាមួយ​មិត្តភក្តិ​ ​និង​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​។​
​ទម្រង់​បែបបទ​កម្ម​វី​ធី​នេះ​គឺ​ធ្វើតាម​កម្មវិធី​ ​Super​ ​Data​ ​Race​ ​វគ្គ​មុន​របស់​សែល​កាត​ ​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ​និង​សៀមរាប​ដែល​បាន​ទាក់ទាញ​អ្នកចូលរួម​លេង​ ​ជាពិសេស​យុវ​យ័រ​ហូត​ដល់​ ​ជិត​ ​2000​ ​នាក់​។​

​លោក​ ​Ian​ ​Watson​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Cellcard​ ​បាន​មានប្រសាសន៍​ថា​ ​”​យើង​បាន​ផ្តល់​ហ្គេម​ ​Super​ ​Data​ ​Race​ ​ដែល​មាន​រូបរាង​ថ្មី​ ​យ៉ាង​ល្អឥតខ្ចោះ​នៅ​ឆ្នាំនេះ​ ​និង​កែ​ឆ្នៃ​ហ្គេម​នេះ​ឱ្យ​កាន់តែ​មាន​ភាព​សប្បាយរីករាយ​ ​និង​ប្រកួតប្រជែង​សម្រាប់​សិស្សានុសិស្ស​”​ ​។​

​”​នេះ​គឺជា​វិធី​មួយ​ដ៏​ល្អ​ ​ដើម្បី​ផ្សារភ្ជាប់​ជាមួយ​យុវជន​ដែល​ជា​អតិថិជន​របស់​យើង​ ​និង​ដើម្បី​ផ្តល់​ឱ្យ​ពួកគេ​នូវ​បទពិសោធន៍​ថ្មី​ដ៏​គួរ​ឱ្យ​រំភើប​។​
​”​យើង​នឹង​ផ្តល់​នូវ​រង្វាន់​តាម​បែប​ការរស់នៅ​លក្ខណៈ​ឌីជីថល​របស់​ពួកគេ​ដែល​មាន​ដូចជា​ ​Iphone​ ​10S​ ​Max​,​ ​iPad​,​ ​Huawei​ ​Nova​ ​3i​,​ ​AirPod​ ​និង​ ​MiFis​ ​។​ ​បន្ទាប់ពី​ព្រឹត្តិ​ការណ៍​នេះ​ផង​ដែរ​ ​យើង​ក៏​មានការ​ប្រគុំ​តន្រ្តី​ខ្នាត​តូច​ ​ជាមួយនឹង​ទេពកោសល្យ​ដ៏​អស្ចារ្យ​រួម​ទាំង​សិល្បករ​ ​សិល្ប​ការិនី​ ​និង​អ្នកតំណាង​សំ​ខាន់​ៗ​នៅក្នុង​បណ្តាញ​សង្គម​ ​Facebook​”​។

​លោក​ ​Watson​ ​បាន​បន្ត​ទៀត​ថា​ ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ ​គ្រាន់តែ​ស្វែងរក​ ​Super​ ​Data​ ​Race​ ​នៅ​លើ​ ​App​ ​store​ ​របស់​ពួកគេ​ទាញ​យក​កម្មវិធី​ ​និង​ចុះឈ្មោះ​លេង​។​
​អ្នកចូលរួម​ប្រកួត​ត្រូវ​មានCellcard​ ​ស៊ី​មកា​ត​ដើម្បី​ចុះឈ្មោះ​។​ ​រួចហើយ​នឹង​ទទួល​បាន​កញ្ចប់​សម្រាប់​អ្នកប្រកួត​៕​

 

    Loading...

    ពេញនិយម